header ads

Sponsor

រិទ្ធី

សម្រាប់ការប្រកាសលទ្ធផលនៃការប្រឡងចំណេះដឹងទូទៅមធ្យសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៨ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ថាមានកំហុសដោយសារកុំព្យូទ័រមិនបានបូកពិន្ទុរគណិតវិទ្យារបស់បេក្ខជនជាង៧០០ បន្ទប់។ ការពិនិត្យមើលលទ្ធផលសារជាថ្មីរបស់ក្រសួងអប់រំនេះ ធ្វើឡើងក្រោយពី មានការតវ៉ាពីសំណាក់សិស្សានុសិស្សដែលមិនពេញចិត្តនឹងលទ្ធផល។

ឥឡូវនេះ មានកំហុសមួយទៀតហើយ គឺការចេញវិញ្ញាបនបត្របណ្តោះអាសន្នមធ្យសិក្សាទុតិយភូមិ ឈ្មោះ អ៊ូច សុវឌ្ឍនា ភេទប្រុស កើតនៅថ្ងៃទី៣០ វិច្ឆិកា ១៩៩៩ នៅខេត្តបាត់ដំបង។ កំហុសត្រង់ថាបិទរូបថាមនុស្សស្រីទៅវិញ។

តើនេះជាកំហុសរបស់នាក់ណា កំហុសរបស់សាលាឬកំហុសរបស់ក្រសួងឱ្យប្រកដ វិញ្ញាបនបត្របណ្តោះអាសន្ធមធ្យមសិក្សាទុតិយភូមិរបស់ខ្ញុំហេតុអីបានជាមានរូបនាក់ផ្សេងទៅវិញ រូបខ្ញុំទៅគេ ហេតុអីបានទៅជាបែបនេះ ដឹងទេថាពួកខ្ញុំត្រូវការវាសំខាន់ប៉ុណ្ណាយកទៅធ្វើការដាក់ពាក្យដើម្បីរកលុយ ហេតុអី?? នេះជាការបញ្ជាក់របស់ម្ចាស់គណនីយហ្វេសប៊ុកឈ្មោះ Pov Natha។

លើសពីនេះទៅទៀតគណនីយហ្វេសប៊ុកដដែលបន្ថែមថា៖ មិនតែប៉ុណ្ណឹងត្រូវនូវឱ្យពួកខ្ញុំបង់លុយ 10$ សម្រាប់ដោះស្រាយរូបដែលធ្វើខុស តើនេះជាកំហុសរបស់ពួកខ្ញុំមែនបានឱ្យពួកខ្ញុំបង់លុយទៅវិញ ក្រែងនេះគឺជាការគ្រប់គ្រងរបស់ក្រសួង ហើយក៏ជាការទទួលខុសត្រូវរបស់ក្រសួងតើអី???

មិចក៏បែបនេះ ហៅទៅថតខ្ញុំទៅហើយ ហៅទៅស៊ីញេខ្ញុំក៏ទៅ ហៅទៅពិនិត្យខ្ញុំក៏ទៅហើយ បានច្បាស់លាស់អស់ហើយហេតុអីក៏នៅតែខុស គួរណាស់នាក់ណាធ្វើគួរណាស់ត្រូវតែទទួលខុសត្រូវចំពោះរឿងមួយនេះ។

ហើយមិនមែនខុសតែខ្ញុំទេសាលា ខ្ញុំខុស14នាក់ សាលានៅណន្លង់ខុស ជាង300នាក់ នេះខ្ញុំដឹងខុសតែប៉ុណ្ណឹងចុះនៅសាលាផ្សេងទៀតហរ ខុសប៉ុន្មានទៅ គួរគិតមើល 10$ ណាមិនមែន1000រៀលទេ 10$ គុណ 1000 ដងទៅតើប៉ុន្មានលុយ។

តើមានសិស្សានុសិស្សណាបានជួបបញ្ហដូចខាងលើនេះដែរឬ? មេត្តាជួយប្រាប់ផង។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post