header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កោះកុងៈ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាតៃក្រោម សហការជាមួយអាជ្ញាធរភូមិ-ឃុំ និងក្រុមគ្រួសារជនរងគ្រោះ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៨៖០០នាទីព្រឹក បានរកឃើញសាកសពជនរងគ្រោះឈ្មោះ សម្បតិ បញ្ញា ហៅចាន់ចាវ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលបានរអិលជើងធ្លាក់ចូលទៅក្នុងទឹកជ្រោះកំពុងហូរកួចខ្លាំង បណ្តាលឲ្យបោកប៉ះជាមួយថ្ម កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៣និង៥៤នាទីរសៀលនោះហើយ។

ក្រោយកោសល្យវិច័យ សមត្ថកិច្ចជំនាញបានអះអាងថា ជនរងគ្រោះពិតជាបានរអិលជើងធ្លាក់បោកក្បាលនឹងថ្មស្លាប់ពិតប្រាកដមែន។ សាកសពជនរងគ្រោះ ត្រូវបានកម្លាំងប៉ុស្តិ៍ ធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post