header ads

Sponsor

រិទ្ធី

ថ្ងៃស្អែក​នាងខ្ញុំ​ នាំយកផ្លែស្វាយ​ ពីឃុំត្រើយស្លា​ ស្រុកស្អាង ខេត្តកណ្តាល ទៅចូលរួមតាំងពិព័រណ៍ចិន-អាស៊ាន​ ទីក្រុងណាននីង ប្រទេសចិន ដើម្បីជួយរកទីផ្សា​រជូនប្រជាកសិករ។ នេះជាការលើកឡើងរបសកញ្ញា ធី សុវណ្ណថា តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ នេះ។ អមដោយរូបថតជាច្រើនសន្លឹកដែលថតជាមួយប្រជាពលរដ្ឋ និងផ្លែស្វាយ។

ពីធីតាំងពិព័​រណ៍ចិន-អាស៊ានលើកទី១៥ នេះ មានរយៈពេល០៣ថ្ងៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ដល់ថ្ងៃទី១២​ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងទីក្រុងណានី​ង ខេត្តក្វាងស៊ី ដែលរៀបចំដោយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

តែទោះជាយ៉ាងណា គេមិនដឹងថាតើផ្លែស្វាយដែលកញ្ញា ធី សុវណ្ណា យកទៅចូលរួមក្នុងពីធីតាំងពិព័​រណ៍ចិន-អាស៊ាន ប៉ុន្មានតោននោះទេ។

សូមបញ្ជាក់ថា ក្នុងពីធីតាំងពិព័​រណ៍ចិន-អាស៊ានលើកទី១៥ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៅ​អាណត្តិ​ទី៦ នឹង​អញ្ជើញចូលរួមផងដែរ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post