header ads

Sponsor

រិទ្ធី

នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ប្រកបដោយឆន្ទៈមោះមុត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។

នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ បានបន្ថែមទៀតថា៖ រាជរដ្ឋាភិបាលបានបើកយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ដែលជា ចលនាជាតិ ដោយមានការចូលរួមយ៉ាងសកម្ម ពីគ្រប់ស្ថាប័ន គ្រប់សមាសភាពសង្គម គ្រប់សញ្ជាតិ គ្រប់និន្នាការនយោបាយ ទាំងជាតិ និងអន្តរជាតិ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាការ រួមធ្វើ រួមទទួលខុសត្រូវ។

ទទួលផែនការ គ្រឿងញៀន បានចេញមកបកស្រាយ និងបញ្ជាក់ពីកិច្ចប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន តាមទីតាំងក្លឹបកំសាន្តនានា នៅរាជធានីភ្នំពេញ។

បើតាមនាយឧត្តមសេនីយ៍ ។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានសង្កត់ធ្ងន់ថាបន្តថា ក្រោមការដីកនាំផ្ទាល់របស់សម្ដេចក្រឡាហោម ស ខេង និងមាននាយឧត្ដមនាយឧត្ដមសេនីយ៍ នេត សាវឿន បានធ្វើសកម្មភាពយ៉ាងសកម្មបង្ការ បង្ក្រាបគ្រឿងញៀនខុសច្បាប់ ជាក់ស្តែង មេខ្លោងជួញដូរគ្រឿងញៀនរាប់សិបនាក់ មានទាំងខ្មែរ និងបរទេស ត្រូវបានបង្ក្រាបចាប់ដាក់ពន្ធនាគារ ហើយមួយចំនួនទៀតកំពុងត្រូវបានតាមស្វែងរកចាប់តាមដីកាតុលាការ និងនិវេទន៍ក្រហមរបស់នគរបាលអន្តរជាតិ។ នេះជាជោគជ័យដ៏ធំធេង នៃយទ្ធនាការ ដែលបានការគាំទ្រ និងសកម្មចូលរួម ទាំងសាធារណជនជាតិ និងអន្តរជាតិ។

យោងតាមរបាយការណ៍របស់អាជ្ញាធរបានឱ្យដឹងថា សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន១៣ ៤៩១ករណី ចាប់ជនសង្ស័យ១៥ ៧៩៦នាក់ ដកហូតថ្នាំញៀនគ្រប់ប្រភេទ ជាង៦៦៨គីឡូក្រាម។

ដើម្បីបង្ការ និងបង្ក្រាបបទល្មើសគ្រឿងញៀននៅតាមបណ្ដាទីតាំងសប្បាយ ជាពិសេសក្លិបកម្សាន្ត ក្នុងរាជធានីភ្នំពេញ សម្ដចក្រឡា ហោម បានដាក់ចេញនូវវិធានការណ៍២៖

ទី១ វិធានការណ៍អប់រំ បង្ការ៖ ខិតខំណែនាំពន្យល់ឱ្យគ្រប់ម្ចាស់ទីតាំងទាំងអស់យល់ដឹងពីទោសកំហុស នៃការប្រព្រឹត្តបទល្មើសគ្រឿងញៀន និងបណ្ដែតបណ្ដោយឱ្យកើតមានបទល្មើសនៅក្នុងទីតាំងរបស់ខ្លួន។ បំផុសឱ្យចូលរួមសហការរាយការណ៍ជូនសមត្ថកិច្ចបន្ទាន់ពេលឃីញមានបទល្មើសនៅក្នុងទីតាំងរបស់ខ្លួន ម្ចាស់ទីតាំងត្រូវចុះកិច្ចសន្យាជូនសមត្ថកិច្ច។

និងទី២៖ បើសិនជាម្ចាស់ទីតាំង ទាំងនោះនៅតែប្រព្រឹត្តល្មើស ឬបណ្ដែតបណ្ដោយឱ្យកើតមានបទល្មើសនៅក្នុងទីតាំងរបស់ខ្លួន ម្ចាស់ទីតាំងត្រូវប្រឈមផ្លូវច្បាប់ ដូចជាដកហូតអាជ្ញាប័ណ្ណបញ្ឈប់អាជីវកម្ម ក្នុងករណីធ្ងន់ធ្ងូរ បញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post