header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងក្នុងន័យប្រៀបធៀប រវាងប្រទេសអ្នកមានអំណាច និងប្រទេសអ្នកក្រថា នៅលើលោកកីយនេះ មិនទាន់មានយុត្តិធម៌ទេ  គឺអ្នកខ្លាំងធ្វើអ្វីមួយ ដែលមានលក្ខណៈខុសច្បាប់ នៅតែឈ្នះ ឯចំណែកអ្នកខ្សោយវិញ គឺនៅតែចាញ់ ជាក់ស្តែងសហរដ្ឋអាមេរិកធ្វើអ្វីមួយ ក៏គេលើកឡើងថា នៅតែត្រូវដែរ ដូចជា គំរាមតុលាការអន្តរជាតិ(ICC) គេថា អាមេរិកធ្វើត្រូវទាំងអស់។

សម្ដេចតេជោ ថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ថា អាមេរិកគំរាមតុលាការឧក្រិដ្ឋកម្មអន្តរជាតិ និងគំរាមចាប់ចៅក្រមណា ដែលហ៊ានស៊ើបអង្កេតអំពីបទឧក្រិដ្ឋរបស់អាមេរិក អីចឹងអាមេរិកដើរគំរាមគេទាំងអស់ អាមេរិកអត់មានអីខុសសោះ ស្រួលតើ យើងគេថា យើងបញ្ជាតុលាការ តុលាការបញ្ជាតេលេកុម្ម៉ង់ ដល់អាមេរិកមិនមែន ត្រឹមគំរាមតុលាការរបស់ខ្លួនទេ គឺគំរាមតុលាការអន្តរជាតិទៀត ទៅជាអាមេរិកត្រូវទាំងអស់ អីចឹងនៅលើលោកកីយនេះ មិនទាន់មានយុត្តិធម៌ទេ អាខ្លាំងវាឈ្នះ អាខ្សោយវានៅតែចាញ់គេ

សម្តេចតេជោ បានប្តេជ្ញាចិត្តថា ត្រូវរក្សាឯករាជ្យភាពជាតិ ដោយគ្មានអ្នកណាម្នាក់មកបញ្ជាកម្ពុជាបានទេ ហើយបើឱនក្បាលដាក់គេមួយពេល លើកក្រោយនឹងឱនបន្តទៀតគ្មានថ្ងៃចប់នោះទេ។

សម្តេច បានអះអាងថា ក្នុងនាមជាថ្នាក់ដឹកនាំប្រទេស មិនឱនក្បាលដាក់អ្នកណាទាំងអស់ និយាយត្រូវ ធ្វើការជាមួយគ្នាបាន បើមិនត្រូវទេ ចេញទៅកុំមកក្បែរ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ថា អាមេរិក បានគំរាមចាប់ខ្លួន ហើយដាក់ទណ្ឌកម្មទៅលើក្រុមចៅក្រម និងមន្ត្រីមួយចំនួនទៀត នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ថា (ICC) ប្រើសិនបើខ្លួនចាត់វិធានការ ចោទប្រកាន់ជនជាតិអាមេរិកណាមួយ ដែលបម្រើការនៅអាហ្វហ្គានីស្ថាន ថាបានប្រព្រឹត្តបទឧក្រិដ្ឋកម្មសង្គ្រាមនោះ នេះបើតាមការអះអាងពីលោក John Bolton ទីប្រឹក្សាសន្តិសុខជាតិអាមេរិក នៅសេតវិមាន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post