![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4XzuZbguWekRCm4AwDGewYsB7pwoS7tw-1Fj296mhEjEtmDvHgufbqdq6oKK8G5oJc1JM5qcH9I6B_5Hq8pInostV4grx1ecdN__q92h1gUkHCCTfQZHfLIYOi-r3PV6Ot6iTtK0k_Qi2/s1600/Thumbnail.jpg)
ក្រោយពីការចូលរួមបេីកសម័យប្រជុំលេីកទី១ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៨ លោក វិល្លាម បានប្រកាសជូន បងប្អូនពលរដ្ឋដែលមានព័ត៌មានស្ដីពីភាពអសកម្មរបស់មន្ត្រីថ្នាក់ក្រោមជាតិ កេីតទុក្ខមិនសុខចិត្តចំពោះការជិះជាន់ ការរំលោភបំពាន ការបំផ្លិចបំផ្លាញរបស់ជនមានអំណាច មានគតិបណ្ឌិតចង់ផ្ដល់យោបល់ស្ថាបនាជាតិ សូមរាយការណ៍ផ្ទាល់ដេីម្បីឈានដល់ចំណាត់ការដោះស្រាយ ។
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ពីគណបក្សខ្មែរក្រោក រង់ចាំជួយ និងទទួលព័ត៌មានគ្រប់ទិសទី សូមទំនាក់ទំនងលេខទូរស័ព្ទ .០១២ ៨៤៨ ៦៨៧ .០១៦ ៩០០ ៩៩២
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibqVYvlza4LZ5pYsykxEfhCNPeWm0j0gsBTA92Wn7hLBrrthKzrpYOpaKIkHhp4crm7bB3IYxS0ayNSS48IT9w9fKaTWVgNf619oPlpMQkyi3pkmHH5u-xjQKnMKjoOnFsxF3MfeT0bJxs/s1600/42546039_120268645604481_1118799234980642816_n.jpg)
គូសបញ្ជាក់ផងដែរថាកាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៧ នេះឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបាលបានបេីកសម័យប្រជុំលេីកទីមួយរបស់ខ្លួនក្រោមអធិបតីភាពរបស់ឯកឧត្តម ញឹក ប៊ុនឆ័យ ជាប្រធានប្ដូរវេន . អង្គប្រជុំសមាជិកបានលេីកឡេីងពីបញ្ហានានាៗ ដែលកេីតឡេីងនៅក្នុងក្រុងព្រះសីហនុ សៀមរាប ខេត្តកណ្ដាល ឯកឧត្តម ឈឹម ផវរុណ បានបញ្ជាក់ពីជោគជ័យក្នុងនាមឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់លេីករណីចាក់ដីលុបសមុទ្រ នៅព្រែកត្រែង ដែលបានធ្វេីការចំពេលដែលប្រមខរាជរដ្ឋាភិបាលដាក់បញ្ជាអោយរដ្ឋមន្ត្រីចុះសកម្មភាពជាក់ស្ដែង ។
លោកសុខសុវណ្ណវឌ្ឍនាសាប៊ុង សមាជិកប្រតិភូពីគណបក្សខ្មែរក្រោក មានប្រសាសន៍ថាលោកកំពុងរៀបចំឯកសាពាក់ព័ន្ធនិងត្រៀមរៀបចំឯកសាស្ដីពីផ្ដល់យោបល់លេីការអភិវឌ្ឍន៍តាមតំបន់ឆ្នេរមួយចំនួនដាក់ជូននាយករដ្ឋមន្ត្រីផងដែរ ព្រោះលោកកំពុងស្រាវជ្រាវបន្ថែមដេីម្បីកសាងរបាយការណ៍រឹងមាំមួយជូននាយករដ្ឋមន្ត្រីពិនិត្យ ៕