
ក្រចេះ៖ បុរសម្នាក់ បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្រោយរូបគេជិះម៉ូតូដឹកឈើធ្ងន់ពេក ទប់មិនជាប់ បណ្ដាលឲ្យដួលបោកទៅនឹងថ្នល់។
គ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១៖១៥នាទីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅស្រុកសំបូរ ខេត្តក្រចេះ។

ជនរងគ្រោះឈ្មោះ ប៉ុន រ៉ុង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិកែងប្រាសាទ ឃុំសំបូរស្រុក សំបូរខេត្តក្រចេះ ។ មុនពេលកើតហេតុ បានជិះម៉ូតូឌុបឈើធ្ងន់ពេក ជនរងគ្រោះទប់មិនជាប់ បណ្ដាលឲ្យដួលបោកនឹងថ្នល់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូ រួមនឹងឈើ សមត្ថកិច្ចអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី៕
