រិទ្ធី

នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ​២០១៨ នេះ ត្រូវនឹងពិធីបុណ្យកាន់បិណ្ឌ វេនទី៤ បញ្ជាការដ្ឋានអង្គរក្ស បានប្រារព្វពិធីគោរពវិញ្ញាណក្ខន្ធ ដល់អតីតយុទ្ធជន និងយុទ្ធនារីនៃ​បញ្ជាការដ្ឋានអង្គរក្ស ដែលបានធ្វើពលីកម្ម និងទទួលមរណភាព ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជននាពេលកន្លងមក ក្រោមអធិតីភាពនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង មេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្ស និងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងលោកជំទាវ ប៉ែន ចន្នី។

ក៏បានការចូលរួមពី​មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពល​ទាហាន ព្រមទាំងក្រុមគ្រួសារ ក្នុងបញ្ជាការដ្ឋានអង្គរក្សជាច្រើនរូបទៀ​ត។ ពិធីគោរពវិញ្ញាណក្ខន្ធ បាននិមន្តព្រះសង្ឃ ៩៩អង្គ ដែលនិមន្តមកពី៧វត្ត នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

ថ្លែងក្នុងពិធីនោះដែរ នាយឧត្តមសេនីយ៍​ ហ៊ីង ប៊ុនហៀង មានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ បញ្ជាការដ្ឋានអង្គរក្សតែងរៀបចំពិធីនេះឡើង នៅក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ និងបុណ្យភ្ជុំបិណ្ឌ ក្នុងគោលបំណង ដើម្បីឧទ្ទិសកុសលផល បុណ្យជូនដល់បុព្វការីជន មានជីដូន ជីតា មាតា បិតា គ្រូឧប្បជាយាចារ្យ និងញាត្តិការ​ទាំង​៧សណ្តាន ជាពិសេសជូននាយទាហាន និងពលទាហាន ដែលបានបូជាសាច់ ស្រស់ឈាមស្រស់ នៅក្នុងបុព្វហេតុការពារជាតិមាតុភូមិ។

ឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង សង្កត់ធ្ងន់ថា៖ បញ្ជាការដ្ឋានអង្គរក្ស ជាអង្គភាពស្នូលមួយរបស់កងយោធពលខេម   រភូមិន្ទ ដែលមកបានចូលរួមបំពេញតួនាទី ភារកិច្ចយ៉ាងសកម្មក្នុងកិច្ចការពារជាតិមាតុភូមិ ការពារប្រជាជន ការកសាង និងអភិវឌ្ឍន៍ជាតិ ជាពិសេសការការពារសន្តិសុខ សុវត្ថិភាពថ្នាក់ដឹកនាំ ប្រមុខរាជរដ្ឋាភិបាល សម្តេច​តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងការចូលរួមការងារសង្គមកិច្ចជាច្រើនទៀត​។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post