
(ស្វាយរៀង)៖ នៅថ្ងៃទី ២៧ ខែកញា ឆ្នាំ២០១៨ លោក តូច ប៉ូលីវ៉ា តំណាងឯកឧត្តម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ចូលរួមជាអធិបតីភាពលើកិច្ចសហប្រតិបត្តិការរវាងសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ជាមួយ សមាគមសម្ព័ន្ធយុវជនវៀតណាម ខេត្តឡុងអាន រៀបចំកម្មវិធី ពិនិត្យជំងឺជូនប្រជាពលរដ្ឋចំនួន ២២៥នាក់ ចែកអំណោយជូនប្រជាពលរដ្ឋ នៅភូមិ ព្រែកតាអី និងសាងសង់ផ្ទះដែលមានទំហំ ៤.៥ម៉ែត្រx៩ម៉ែត្រ ជូនដល់ស្រ្តីឈ្មោះ ឃឹម សាវឿន ជនពិការក្រីក្រ ស្ថិតនៅភូមិ ពោធិវង្ស ឃុំប្រសូត្រ ស្រុក ស្វាយទាប ខេត្តស្វាយរៀង ។


កម្មវិធីនិងអំណោយសប្បុរសធម៌រួមមាន ៖
- ពិនិត្យជំងឺជូនប្រជាពលរដ្ឋចំនួន ២២៥ នាក់ ដោយឥតគិតថ្លៃ និងចែកអំណោយចំនួន២២៥ឃីត
-ចែកកង់ចំនួន ១០ គ្រឿង និងមួកការពារចំនួន ៥០មួក
- ជូនសៀវភៅសិស្ស១០០០ក្បាល
- គម្រោងបច្ចេកទេសចិញ្ចឹមកង្កែប ៣០០០ក្បាល(២ខែកន្លះបានផល) យុវជន ១០នាក់ទទួលខុសត្រូវ
- ប្រគល់ផ្ទះមិត្តភាព ០១ខ្នងជូនពលរដ្ឋ
•ផ្ទះទំហំ ៤.៥ម៉ែត្រx៩ម៉ែត្រ
•អណ្ដូងស្នប់១
•បង្គន់អនាម័យ១
•រានដាំបាយ
•លូឆ្លងផ្លូវ២កង់

ជាសកម្មភាពមនុស្សធម៌រវាង សសយក ខេត្តស្វាយរៀង សសយវ ខេត្តឡុងអាន គ្រួសារដ៏ក្រីក្រនេះ ក៏នៅមានរឿងដ៏កំសត់ផ្សេងទៀត មិនដែលធ្លាប់មានក្នុងជីវិត ៕ ដោយ៖ភក្ដី