header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អ្នករកឡានថ្មី ស្លាកលេខថោកៗ ឬអ្នកខ្លះកក់លុយតាមរូបចាំឡានអីណឹង មើលប្រយ័ត្នៗផង ហើយ សង្ឃឹម Autocheck ពេក ប្រយ័ត្នគេដូរលេខតួរអាឡានល្អមកដាក់កាត់តឡានទាំងមូល ស្ងោរដូរពណ៌បាន គ្រាន់លេខតួរដូរមិនបានអី។ #Rx330, #Prius, #Camry, #Highlander ផ្ញើជូនពិសេសអ្នករកល្អ ហើយថោក តែវាគ្មានសុវត្ថិភាពទេ ឡាន២កាំបិត និង៣កាំបិត ដំឡើងនៅក្រុងតាខ្មៅ។

នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងចម្រុះកំពុងចុះឡោមព័ទ្ធទីតាំង​ជួសជុល និង​កាត់ត​កែច្នៃ​រថយន្តខុសច្បាប់​មួយកន្លែង ​នៅផ្លូវលំ ក្នុង​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ។ ទីតាំងនេះ ត្រូវ​សមត្ថកិច្ច​នគរបាល​ធ្វើការ​ឡោមព័ទ្ធ​ តាំងពី​យប់​ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ​២០១៨ ហើយ​មកដល់​ព្រឹក​ថ្ងៃទី២៨នេះ សមត្ថកិច្ច​កំពុងតែធ្វើការ​ឡោមព័ទ្ធ​នៅឡើយ និងឆែកឆេរឃើញមានរថយន្ត៩គ្រឿង​ ដែលកែច្នៃខុស​ច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post