header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ ៖ ក្រោយពីលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានព្រលះចំៗទៅកាន់ ចំប៉ាបុស្បា ហៅ ហេង យីន ថា៖ ប្អូនក្រទាំងបុណ្យហើយ ថែមទាំងមកក្រនូវចំណេះទៀត ដែលប្អូនបានលើកឡើងថារចនាបទល្ខោន ខោលខ្មែរចម្លងពីសៀម ហឹមប្អូនអើយប្អូន....! ប្អូន គួរយកពេលទៅធ្វើបុណ្យ ដើម្បីរំលោះកម្មចាស់ ទៅវាប្រសើរជាងប្អូនមកវែកញែករឿងរ៉ាវដែលប្អូនចេះមិនដល់នាំតែបង្កើតនូវកម្មថ្មីទេប្អូនភេទទីបីណា។ 

ភ្លាមៗប្អូនរហ័សនាម ចំប៉ាបុស្បា ខាងលើនេះបានឆ្លើយតបទាំងខ្លឹមសារខ្លាំងៗក្នុងន័យប្រដៅ លោក ពេជ្រ ស្រស់ ថា៖

ផ្អើលអ្នកនយោបាយទៀត លោកពូ ក្មួយចង់ប្រាប់លោកពូថា «ល្ខោនខោលគ្មានរចនាបថដូចប្រាសាទនោះទេ» រៀនម្ដងទៀតលោកពូ ជិតក្លាយជាឧត្តមក្រុមប្រឹក្សារាជរដ្ឋាភិបាលផង សូមសម្ដេចនាយរដ្ឋមន្រ្ដី សូមលោកអ៊ុំកុំយកបុក្គលនេះជាសមាជិក្រមប្រឹក្សារាជរដ្ឋាភិបាលអី គ្រាន់តែល្ខោនខោលមិនស្គាល់ទម្រង់ផង សង្ឃឹមដែរ😂🙏🏻🙏🏻🙏🏻

ការប្រតិកម្មបែបនេះ ពីលោក ពេជ្រ ស្រស់ ធ្វើឡើងបន្ទាប់ពីគណនីយ្យហ្វេសប៊ុកឈ្មោះ ហេង យីន (Chompa Bosba) បានសរសេរក្នុងហ្វេសប៊ុកថា៖ ទង់ជាតិក៏ខុសមុខ ខ្មុកក៏ជារបស់សៀម តួសម្ដែងស្វាក៏ជារបស់សៀម ខ្ញុំព្រះករុណាខ្ញុំសុំបានទេ នេះជារូបខុស ដែលយើងបែរជាជួយផ្សាយវប្បធម៍គេវិញ។

Heng Yin ធ្លាប់សរសេរថា៖ ល្ខោនខោលគឺជារបស់ខ្មែរ តែខ្មែរpost តែរូបល្ខោនហ្លួង តើអ្នកស្គាល់ពីសិល្បៈបានកម្រិតណា មុនអ្នកដៀលសៀមថាលួចរបស់ខ្មែរ?

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post