
ថៃៈ ស្ថានភាពនយោបាយនៅថៃ កាន់តែស្មុគស្មាញ ក្រោយពេលគណបក្សនយោបាយធំៗ នៅក្នុងប្រទេសថៃ បានប្រកាសរួមដៃគ្នា ដើម្បីកាត់បន្ថយឥទ្ធិពល នៃរបបយោធា នៅក្នុងប្រទេសនេះ។ ក្រុមយោធាបានបង្កើតឥទ្ធិពលយ៉ាងខ្លាំង នៅក្នុងការបោះឆ្នោតនាពេលខាងមុខ។
នៅក្នុងបទសម្ភាសន៍ពីរផ្សេងគ្នា កាលពីពេលកន្លងមក របស់បណ្តាញព័ត៌មាន Bloomberg បានបញ្ចាក់ថា មេដឹកនាំជាន់ខ្ពស់របស់គណបក្ស ភឿថៃ ដែលមានទំនាក់ទំនងជិតស្និតជាមួយ អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ី និង យីងឡាក់ និងគណបក្សប្រជាធិបតេយ្យ របស់អតីតនាយករដ្ឋមន្ត្រី អភិស៊ី វាចាជីវ៉ា បានប្រកាសថា គណបក្សទាំងពីរ អាចនឹងបង្កើនសម្ព័ន្ធមិត្ត ក្រោយការបោះឆ្នោត ដែលគ្រោងធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០១៩។
គណបក្សទាំងពីរ ជាគូបដិបនិងគ្នាជាច្រើនទស្សវត្តន៍កន្លងមក ប៉ុន្តែនៅពេលនេះ គណបក្សទាំងពីរ មានរួមគូប្រជេង គឺរដ្ឋាភិបាលយោធា។ ថៃ ស្ថិតនៅក្រោមការដឹកនាំរបស់រដ្ឋាភិបាលយោធា ដែលមានអតីតមេបញ្ចាការកងទ័ពជើងគោក លោក ប្រាយុទ្ធចាន់អូចារ្យ តាំងពីការធ្វើរដ្ឋប្រហារ នៅក្នុងឆ្នាំ២០១៤៕