header ads

Sponsor

រិទ្ធី

ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និងកីឡា ដែល​តាមដាន​យ៉ាង​ចិត្ត​ទុកដាក់​លើ​កំណែ​និង​ស្រង់​ពិន្ទុ​ បាន​វាយតម្លៃ​វិជ្ជមាន​លើ​លទ្ធផល​ប្រឡង ដោយអះអាងថាសិស្ស​ជាប់​និទ្ទេស​A​ឆ្នាំនេះ នឹង​កើនឡើង​ច្រើនជាង​ឆ្នាំមុន​ ​ព្រោះតែឯកឧត្តម ហង់ ជួន ណា​រ៉ុ​ន មើលឃើញថាការ​រឹតបន្តឹង​ការប្រឡង​៥​ឆ្នាំនេះ បានធ្វើ​ឱ្យ​បេក្ខជន​ប្រឡង​បាក់​ឌុប​ទាំងអស់ ប្រឹងប្រែង​សិក្សា​ខ្លាំង ដើម្បី​ទទួលបាន​និទ្ទេស​ល្អ​។

រដ្ឋមន្ត្រីក្រសួង​អប់រំរូបនេះបានបន្ថែមថា៖ លទ្ធផល​ប្រឡង​អាច​នឹង​ប្រកាស​មុន​ការកំណត់ ពោលគឺ​នៅ​ថ្ងៃទី​៩ និង​១០ ខែកញ្ញា​វិញ បើសិន​ជាការ​បូកសរុប​ពិន្ទុ​នេះ លឿន​ជាង​ការគ្រោងទុក។

ឯកឧត្តមបានថ្លែងបន្តទៀតថា​៖ ​ខ្ញុំ​មាន​ជំនឿ​ជឿជាក់ថា ដោយសារ​សិស្ស​យើង​ខំ​ប្រឹងរៀន​ជាង​៥​ឆ្នាំ​មកហើយ ដូចនេះ​និទ្ទេស​A ប្រហែលជា​ច្រើនជាង​មុន កាល​មុន​យើង​មាន​៤២៤​នាក់​។ ​ 

​ក្រសួង​អប់រំ យុវជន និងកីឡា បានកំណត់សម្រាប់​ពិន្ទុ​និទ្ទេស​A ​៤២៧​ពិន្ទុ ដែល​ស្មើនឹង​៩០​ភាគរយ ​និទ្ទេស​ B ត្រូវ ​៣៨០​ពិន្ទុ ដែល​ស្មើ​៨០​ភាគរយ ​និទ្ទេស​ C ​៣៣២​ពិន្ទុ ដែល​ស្មើ​៧០​ភាគរយ ​និទ្ទេស ​D ​២៨៥​ពិន្ទុ ស្មើនឹង​៦០​ភាគរយ និង​និទ្ទេស​E ​២៣៧​ពិន្ទុ ​ស្មើនឹង​៥០​ភាគរយ នៃ​ពិន្ទុ​ប្រឡង​អតិបរមា​៥០០​ពិន្ទុ​។​

តាមគម្រោងក្រសួងនឹង​ប្រកាស​លទ្ធផល​ប្រឡង​នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​ ចំណែកឯ​នៅ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ២០១៨ សម្រាប់​មណ្ឌល​ប្រឡង​តាម​បណ្តា​ខេត្ត​។

សូមរំលឹកថា កាលពី​ឆ្នាំ​២០១៧ មាន​សិស្ស​ជាប់​និទ្ទេស A មាន​ចំនួន ៤២៤​នាក់ និទ្ទេស B មាន​ចំនួន ២ ៤៦៤​នាក់ និទ្ទេស C មាន​ចំនួន ៥០០០​នាក់ និទ្ទេស D មាន​ចំនួន ៩១២៣​នាក់ និង​និទ្ទេស E មាន​ចំនួន ៤៦ ៦៥៧​នាក់។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post