ព្រះសីហនុ៖ កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០១៨ នេះ បន្ទាប់ពីមានការរិះគន់ធ្ងន់ៗអំពីការចាក់ដីចូលសមុទ្រ របស់យាយភូ រហូតឈានដល់ការដាក់បញ្ជា ពីសម្ដេចតេជោឲ្យកាយដីចេញវិញ ដែលអនុវត្តន៍ដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ហើយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់កូតាគណបក្សខ្មែរក្រោក បានស្រាវជ្រាវ និងត្រួតពិនិត្យការអនុវត្តន៍ច្បាប់កាយដីនោះ និងបានរកឃេីញការចាក់ដីលុបសមុទ្រមួយផ្នែកទៀត ដែលតាមប្រភពបញ្ជាក់ថាជារបស់លោកឧកញ៉ា ទ្រី ភាព ផងដែរ នៅចំនុច សង្កាត់៣ ក្រុងព្រះសីហនុ តំបន់ ពយកំពេញ ។
បញ្ហានេះត្រូវបានឯកឧត្តម សុខសុវណ្ណវឌ្ឍនាសាប៊ុង ពាំនាំយកទៅដេញដោលសួរអភិបាលរងខេត្ត ចំនួន៤សំនួរ គឺការរំលោភច្បាប់ចាក់ដីចូលសមុទ្ររបស់យាយភូ , ការចាក់ដីចូលសមុទ្ររបស់ឧកញ៉ាទ្រីភាព និងបញ្ហាអាណាធិបតេយ្យនៅក្រុងព្រះសីហនុ រួមទាំងថ្នល់ដែលខូចខ្ទេចខ្ទី!
តែបញ្ហាទាក់ទងនឹងការរំលោភច្បាប់ចាក់ដីចូលសមុទ្រតំបន់ព្រែកត្រែងដែល ឯកឧត្តម សុខ សុវណ្ណវឌ្ឍនាសាប៊ុង ចោទសួរនោះ ត្រូវបានលោកអភិបាលរងខេត្តឆ្លេីយតបថាជាការខុសបច្ចេកទេសទេ ។ ហេីយបញ្ហាអាណាធិបតេយ្យនៅក្រុងព្រះសីហនុ គឺឋិតក្រោមការគ្រប់គ្រងសភាពការបានរបស់សាលាខេត្ត ដោយពុំបាច់ព្រួយបារម្ភឡេីយ។