អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ករណីអំពើហិង្សាមួយបានបង្កឡើងដោយជនជាតិចិន បានប្រើអំពើហិង្សា ទៅលើនារីជនជាតិខ្មែរ ដែលជាសង្សារ ដោយមិនទាន់ដឹងពីមូលហេតុអ្វីនៅឡើយទេ តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកមកប៉ុស្តិ៍នគរបាលទាំងយប់ និងបណ្ដាលឲ្យស្ត្រីជនជាតិខ្មែររងរបួសរបស់សន្លប់ផងដែរ ។

ហេតុការណ៍អំពើហិង្សានេះ បានកើតឡើងនៅវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០១៨ នៅត្រង់ចំណុចសណ្ឋាគារលឺម៉ង់ ស្ថិតនៅតាមបណ្ដោយផ្លូវ១៤៣ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ​។

ប្រភពព័ត៌មានបានដឹងថា ស្ត្រីជនជាតិខ្មែរបានទៅដេកសណ្ឋាគារជាមួយជនជាតិចិនខាងលើ លុះមកដល់វេលាកើតហេតុ ស្រាប់តែមិនដឹងថា មានរឿងអ្វីច្បាស់លាស់នោះទេ ជនជាតិចិនបានប្រើអំពើហិង្សាទៅលើនារីជនជាតិខ្មែរ បណ្ដាលឲ្យរងរបួសក្បាល ត្រូវច្រើនកន្លែង និងសន្លប់ផងដែរ ហើយក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកកន្លែងកើតហេតុឃាត់ខ្លួនជនជាតិចិនយកមកប៉ុស្តិ៍នគរបាលទាំងយប់ ។

ក្រោយកើតហេតុនារីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ និងទាមទារជំងឺចិត្ត ។ អង្គភាពសារព័ត៌មាន Cam Post (ខេមប៉ុស្តិ៍) មិនអាចស្វែងរកការបញ្ជាក់ពីសមត្ថកិច្ចឲ្យបានដឹងអំពីអត្តសញ្ញាណជនសង្ស័យ​ និងជនរងគ្រោះ​​នោះឡើយ រហូតមកទល់ពេលនេះ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor