កាលពីយប់មិញនេះ ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៨នេះ ឯកឧត្តម សុខ លីម អនុប្រធានប្រតិភូ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មកពីគណបក្សខ្មែរក្រោក បានលើកឡើងថា៖
នៅក្រុងព្រះសីហនុក្រៅពីការចាក់ដីរំលោភអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ជឹង សុភាពហៅយាយភូ នៅព្រែកត្រែងនោះ ក៏នៅមានការចាក់ថ្មរំលោភអនុក្រឹត្យលយចូលសមុទ្ររបស់ ទ្រីភាព ផងដែរ ដែលបានចាក់យូរមកហេីយ ដោយព័ទ្ធរបងជិតឈឹង ប្រៀបដូចបង្កេីតតំបន់អប្បគមន៍ក្រៅសំណាញ់ច្បាប់ ជាពិសេសថែមទាំង រំខានដល់ការបំពេញការងាររបស់ ក្រុមការងារសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ផងដែរ ដែលបានដឹកនាំដោយប្រធានប្រតិភូ។
ក្រោយពីបានចង្អុលបង្ហាញរួចហេីយ ខ្ញុំសង្ឃឹម និងជឿជាក់ថា គណៈបញ្ជាការខេត្ត អភិបាលនៃគណៈអភិបាលខេត្ត ស្នងការនគបាល និងមន្ទីរពាក់ព័ន្ធត្រូវចុះ សិក្សារឿងនេះជាបន្ទាន់ និងអនុវត្តអោយមាន ប្រសិទ្ធភាពដោយហៅឧកញ៉ា ជំទាវអស់នេះមកទទួលខុសត្រូវចំពោះមុខច្បាប់អោយបាន ជាពិសេសថ្មលុបសមុទ្ររបស់ទ្រីភាពដាច់ខាតត្រូវកាយចេញជាបន្ទាន់។
ដោយឡែកខណៈពេលដែលខ្ញុំចុះបំពេញការងារជួបជាមួយឯកឧត្តម ស្រុនស្រ៊ន់ គឺទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីឯឧត្តម និងការឆ្លើយបំភ្លឺយ៉ាងក្បោះក្បាយ តែទាស់អីអាចាហ្វាយក្រុងមួយនោះ អោយឯកឧត្តមពេជ្រស្រស់ ឋានៈស្មេីដល់ទេសរដ្ឋមន្ត្រី អោយអង្គុយគែមតុទៅវិញ
ចៅហ្វាយក្រុង ព្រះសីហនុហាក់បីដូចជាព្រងេីយណាស់ ជាពិសេសចរិតមិនស្គាល់មេកេីយ។ ប្រហែលជាមិនបានរៀនសូត្រទេមេីលទៅ ពេលមេទៅដល់គ្មានស្គាល់ឋានានុក្រមការងារ។
ខ្ញុំសូមបញ្ជាក់ម្តងទៀតបើអស់លោកមិនព្រមចុះអនុវត្តការងារនេះឲ្យមានប្រសិទ្ធភាព និងតម្លាភាពដើម្បីបម្រើផលប្រយោជន៍សាធារណៈរបស់ប្រជាពលរដ្ឋទេ ខ្ញុំនិងមានវិធានការក្តៅលើបញ្ហានេះ ឈានទៅរកការធ្វើរបាយការណ៍ជូនសម្តេចដើម្បីពិចារណាលើសមត្ថភាព និងឆន្ទៈរបស់អស់លោក