header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៤ និង០០នាទី កម្លាំងជំនាញបានចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ម៉ូតែលកាឡាក់ស៊ី២ (បន្ទប់លេខA១) ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ដោយឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ (ស្រី២នាក់) ។

សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ១.ឈ្មោះ ធី ពិសី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ, ២.ឈ្មោះផែន ចាន់វី ភេទស្រី អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ, ៣.គង់ ដាលីន ភេទស្រី អាយុ១៧ ជនជាតិខ្មែរ និង៤.ឡាច សុភី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ។ ក្រោយពីបានឃាត់ខ្លួនបានធ្វើតេស្តទឹកនោមលទ្ធផលវិជ្ជមាន(+)ទាំង៤នាក់។

វត្ថុតាងដកហូតរួមមាន៖ ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀនចំនួន១កញ្ចប់ធំល្មម ទម្ងន់០.៦៨ក្រាម ទាំងសំបកថង់, ទូរស័ព្ទ២គ្រឿង សម្ភារសេពគ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងបានឃាត់ខ្លួន និងរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យជំនាញដើម្បីបន្តកសាងសំណុំរឿង បញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post