
អតីតយុវជនម្នាក់ ធ្លាក់ខ្លួនពិការ ដោយសារសង្គ្រាម ភាពជាយុវជនក្នុងភ្លើងសង្គ្រាម គ្មានទេសាលារៀន គ្មានសាសនា គ្មានវត្តអារាម គ្មានព្រះសង្ឃ គ្មានមន្ទីពេទ្យ គ្មានគ្រូពេទ្យ គ្មានស្ពាន គ្មានផ្លូវ មានតែការសម្លាប់ បំផ្លាញសាលារៀន សាសនា វត្តអារាម មន្ទីពេទ្យ ស្ពាន ផ្លូវ ។ល។ នេះជាការរៀបរាប់របស់ ឯកឧត្តម ហ៊ុន ម៉ានិត កូនប្រុសទី២របស់សម្តេច ហ៊ុន សែន និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច របស់ក្រសួងការពារជាតិពីការ តស៊ូរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ អបដោយរូបថតរបស់សម្តេចតេជោ មួយសន្លឹកនៅអាហារដ្ឋានមួយ។

ឯកឧត្តម ហ៊ុន ម៉ានិត បានបន្ថែមទៀតថា៖ យុវជនម្នាក់ដែលកើតមកសម្រាប់តស៊ូ គ្មានទេអាវុធ មានតែជីវិតជាដើមទុនសម្រាប់ការសង្គ្រោះ រំដោះ ប្រទេសចេញពីរបប វាលពិឃាត ។
កូនប្រុសទី២របស់នាយករដ្ឋមន្ត្រីបានពីវីរភាពឪពុករបស់ខ្លួនថា៖ យុវជនម្នាក់នេះមិនដែលចង់បានអ្វីក្រៅពីចង់ឃើញ ប្រទេសដែលមានសន្តិភាពពេញលេញ ប្រជាជនអាចរស់នៅដោយសុខស្រួល យុវជនមានសាលារៀន ព្រះសង្ឃមានវត្តអារាមសម្រាប់គង់នៅ មានសាសនា មានព្រះមហាក្សត្រគង់នៅជាម្លប់ មានមន្ទីពេទ្យ មានគ្រូពេទ្យ មានស្ពាន មានផ្លូវ មានការអភិវឌ្ឍ មានសម្ដេចតេជោ មានគណបក្សប្រជាជន ទើបមានកម្ពុជានៅថ្ងៃនេះ។