header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ក្រចេះ៖ នារីវ័យក្មេង២នាក់ បានបើកឆាកវាយប្រតាយប្រតប់គ្នា បណ្ដាលឲ្យម្នាក់រងរបួសមុខ និងក រីឯម្នាក់ទៀតរបួសតិចតូច ហើយត្រូវប៉ូលិសអូសដៃចូលប៉ុស្តិ៍ ធ្វើការសួរនាំទាំងពីរ ក្រោយពីមានជម្លោះគ្រាន់តែ​រឿងសួរនាំឪពុកជំពាក់លុយ។

នារី​រងគ្រោះឈ្មោះ ហ្គេច ទ្បាង អាយុ២២ឆ្នាំ រស់​ភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។ នារី​បង្ក​ឈ្មោះ ម៉ី​ ចំរើន ហៅស្រីកា អាយុ១៧ ឆ្នាំ រស់នៅភូមិគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

សមត្ថកិច្ច បានឲ្យ​ដឹងថា  នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៧យប់ មានករណីហឹង្សារកើតទ្បើងនៅចំណុចផ្ទះជួលផ្សារថ្មី ភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យ ស្រុកស្នួលខេត្តក្រចេះ ជនរងគ្រោះឈ្មោះ ហ្គេច ទ្បាង បានមកសួរឈ្មោះ ម៉ី ចំរើន ហៅស្រីកា ថាលេខទូសព្វ័ប៉ាឯងលេខប៉ុន្មាន ហើយឈ្មោះ ម៉ី ចំរើន និយាយតបវិញថា ប៉ាយើង​ជំពាក់លុយប៉ុន្មាន? មួយសន្ទុះក្រោយមកឈ្មោះ ហ្គេច ទ្បាង បានមករករឿងដោយចោទសួរឈ្មោះ ម៉ី ចំរើនថា បានទៅនិយាយទូពិត ប៉ាឯងអ្វីខ្លះ? ហើយឈ្មោះ ​ហ្គេច ទ្បាង បានជេរឈ្មោះ ម៉ី ចំរើនថា មីអត់ខាន់ស្លា និងបានយកស្បែកជើងគប់ឈ្មោះ ម៉ី ចំរើន ហើយបានឈ្លោះប្រកែកគ្នារហូតមានការប្រតាយប្រតប់ បោចសក់គ្នាទៅវិញទៅមក ពេលនោះដែរឈ្មោះម៉ី ចំរើន បានខ្វាចត្រូវមុខ និងកឈ្មោះ ​ហ្គេច ទ្បាង ធ្វើឲ្យ​មានរបួសស្នាម ពេលនោះឈ្មោះ ហាត រ៉ាម៉ូ ភេទប្រុស អាយុ២០ឆ្នាំ ត្រូវជាប្តីរបស់ឈ្មោះ ម៉ី ចំរើន និងឈ្មោះ ចែ ទ្បាង បានមកជួយឃាត់បំបែកចេញពីគ្នាហើយភាគីទាំងសងខាងបានទៅផ្ទះរៀងខ្លួន។

លុះដល់ព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ទើបជនរងគ្រោះឈ្មោះ ហ្គេច ទ្បាង បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ថបាលគ្រញូងសែនជ័យ បន្ទាប់មកសមត្ថកិច្ចបានកោះហៅភាគីទាំសងខាងមកធ្វើការសាកសួរដើម្បីបន្តតាមនី​តិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post