header ads

Sponsor

រិទ្ធី

លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលជាប់ឃុំឃាំងក្នុងពន្ធនាគារអស់រយៈពេល១ឆ្នាំ១សប្ដាហ៍នោះ បានត្រឡប់មកដល់លំនៅដ្ឋានរបស់លោកវិញហើយ នាព្រឹកព្រលឹមថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នេះ បន្ទាប់ពីតុលាការក្រុងភ្នំពេញ សម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។

ភ្លាមៗក្រោយពីលោក កឹម សុខា បាននៅក្រៅឃុំបណ្ដោះអាសន្ន លោក គឹម សុខា អ្នកវិភាគនយោបាយដែលទើបតែចេញពីពន្ធនាគារ បានសរសេរតាមហ្វេសប៊ុកថា៖ លោក កឹម សុខា មានសេរីភាពបណ្តោះអាសន្នសិន នោះខ្ញុំក៏បើកសេរីភាពឲ្យខ្លួនឯងហូបបាយនិងសាច់បណ្តោះអាសន្នសិនដែរ គឺការលាចាកជាបណ្តោះអាសន្ន នូវកូដកម្មតមបាយនិងសាច់(ហូបតែបន្លែ)របស់ខ្ញុំ តាំងពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ ជាយុទ្ធនាការទាមទារឲ្យដោះលែងមេបក្សប្រជាធិបតេយ្យសង្គ្រោះជាតិនិងអ្នកទោសមនសិការផ្សេងទៀត។

លោក គឹម សុខា ធ្លាបបាននិយាយថា៖ ទោះខ្ញុំមានរឿងអ្វីក៏ដោយ វាគ្រាន់តែជាការបាត់វត្តមានរបស់ខ្ញុំមួយរយៈឬបាត់បង់រូបខ្ញុំម្នាក់ប៉ុណ្ណោះ។ តែបើបងប្អូនឈាមខ្មែរទាំងឡាយ ទាំងប្រជារាស្ត្រធម្មតា ទាំងអ្នកនយោបាយជាតិប្រជាធិបតេយ្យ យល់អំពីតម្លៃនៃការរួមកម្លាំងការងារតស៊ូមតិរឹងមាំជាមួយគ្នាដោយស្មារតីមិនបោះបង់ឆ្ពោះទៅកាន់ការផ្លាស់ប្តូរ នោះជីវិតជាតិយើងនៅតែរស់ ហើយប្រសិនបើមានការបាត់បង់ខ្ញុំមែន វាគ្មានអ្វីគួរឲ្យសោកស្ដាយឡើយ។

គួររំលឹកថា កាលពីថ្ងៃទី៣០ ខែសីហា កន្លងទៅ លោក គឹម សុខ ព្រមទាំងកូនស្រីអាយុ៦ឆ្នាំម្នាក់របស់គាត់ បានចាកចេញពីប្រទេសកម្ពុជាទៅទីកន្លែងមានសុវត្ថិភាព បន្ទាប់ពីសម្តេច ហ៊ុន សែន ព្រមានចាប់ខ្លួនដាក់ពន្ធនាគារសារជាថ្មី បើគ្មានសងជំងឺចិត្តសម្តេច ហ៊ុន សែន នូវទឹកប្រាក់ចំនួន៨០០​លាន​រៀល (​ប្រមាណ​២០​ម៉ឺន​ដុល្លារ​អាមេរិក) ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post