header ads

Sponsor

រិទ្ធី

នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ព្រះមហាក្សត្រត្រាស់បង្កប់តែងតាំងសមាសភាពឧត្តមក្រុមប្រឹក្សា និងពិគ្រោះយោបល់ ឋានៈស្មើទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តី។ យោងតាមព្រះរាជក្រឹត្យដែលឡាយព្រះហត្ថលេខានៅថ្ងៃទី៦​ ខែកញ្ញា ឆ្នាំ២០១៨នេះ។

ត្រាស់បង្កប់ តែងតាំងនិងផ្តល់ឋានៈជូនសមាសភាពឧត្តមក្រុមប្រឹក្សា និងពិគ្រោះយោបល់លោក ឯម សំអុល ឋានៈស្មើទេសរដ្ឋមន្រ្តី លោក ញឹក ប៊ុនឆៃ ឋានៈស្មើទេសរដ្ឋមន្រ្តី លោក ងួន សុខាវី ឋានៈស្មើទេសរដ្ឋមន្រ្តី លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុងឋានៈស្មើទេសរដ្ឋមន្រ្តី។

នេះជាព្រះរាជក្រឹតត្រាស់បង្កប់៖

សូមរំលឹកថាកាលពីព្រឹកថ្ងៃអង្គារ៍ ១០កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បានជួបពិភាក្សាការងារជាមួយតំណាងគណបក្សនយោបាយដែលបានចូលរួមបោះឆ្នោតកាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ កន្លងមកនេះ ចំនួន១៦គណបក្ស នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

១-គណបក្សខ្មែររួបរួមជាតិ (លោក ញឹក ប៊ុនឆៃ) ២-គណបក្សពន្លឺថ្មី (លោក ងួន សុខាវី) ៣-គណបក្សសញ្ជាតិកម្ពុជា (លោក សេង សុខេង) ៤-គណបក្សខ្មែរក្រោក (លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង) ៥-គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ (លោក ម៉ម សូណង់ដូ) ៦- គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ (លោកស្រី សុខ រ័ត្នសុវណ្ណបច្ចៈសីលា) ៧-គណបក្សសាធារណរដ្ឋខ្មែរ (លោក លុន ឫទ្ធិ) ៨-គណបក្សរស្មីខេមរា (លោក ស៊ិន សុភាព)

៩-គណបក្សហ៊្វុនស៊ិនប៉ិច (ព្រះអង្គម្ចាស់នរោត្តម ចក្រាវុឌ្ឍ) ១០-គណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច (លោក ហួន ចំរើន) ១១-គណបក្សយុវជនកម្ពុជា (លោក ពេជ្រ ស្រស់) ១២-គណបក្សធម្មាធិបតេយ្យ (លោកស្រី ពោធិតី សាវត្ថី) ១៣-គណបក្សឆន្ទៈខ្មែរ (លោក គង់ មូនីកា) ១៤-គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា (ប្លាង សឹន) ១៥-គណបក្សខ្មែរតែមួយ (លោក កែម រិទ្ធិសិត) និង ១៦-គណបក្សប្រជាជនកម្ពុជា (សម្តេច សាយ ឈុំ)។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post