header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យប្រុសស្រីចំនួន៥នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ ធ្វើការឃាត់ខ្លួន កាលពីម៉ោង៧៖៣០នាទីព្រឹកថ្ងែទី២១ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវរថភ្លើង នៅក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន សមត្ថកិច្ចបានឆែកឆេរ រកឃើញ​វត្ថុតាងរួមមាន ៖ សោកាច់កម៉ូតូ ថ្នាំញៀន និងឧបករណ៍ប្រើប្រាស់​ថ្នាំញៀនមួយចំនួន​ផងដែរ។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៥ រួមនឹងវត្ថុតាង ត្រូវបាន​សមត្ថកិច្ចនាំខ្លួនមកអធិការខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post