header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ចោរឆក់ប្លន់វ័យក្មេង២នាក់ ដែលមានទេពកោសល្យឆក់មិនដែលបរាជ័យម្ដងក្នុងអាជីពឆក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនឡើងតុលាការ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រោយពីពួកគេ ឆក់កាបូបរបស់ជនជាតិចិនម្នាក់ បានប្រាក់ជិត១ម៉ឺនដុល្លារ។

ជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ វេង ម៉េងលាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ជាងទង ជាកូនថៅកែមាស មានទីលំនៅស្ថានផ្ទះសង់ថ្មីអត់លេខ ផ្លូវលំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទី២-ឈ្មោះ គន្ធា ម៉េងលី (ហៅសាល) ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សវិទ្យាល័យផ្សារដើមថ្កូវ ស្នាក់នៅផ្ទះអត់លេខ ផ្លូវលេខ៤៨០ សង្កាត់ផ្សារដើមថ្លូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ XU DONG HUIL ភេទប្រុស ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ PE 1406431។

ក្រោយការចាប់ខ្លួនជនសង្ស័យទាំង២នាក់ សមត្ថកិច្ចបានរឹបអូស ម៉ូតូម៉ាកPCX ពណ៌ទឹកប៉ិច ពាក់ស្លាកលេខ ភ្នំពេញ 1GY-5833 និងម៉ូតូម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HF-9700 ដែលពួកគេជិះធ្វើសកម្មភាពឆក់។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលមានអំពើរឆក់កាបូប គឺជនរងគ្រោះបានដើរតែម្នាក់ឯង នៅលើផ្លូវលេខ២៩៤ ក្នុងភូមិ៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយស្ពាយកាបូបមួយផង ពេលនោះស្រាប់តែមានក្មេងស្ទាវ២នាក់ ជិះម៉ូតូ ម៉ាកPCX ពណ៌ទឹកប៉ិច បានមកអែបហើយឆក់យកកសបូបស្ពាយនោះបាត់ទៅ ដោយក្នុងកាបូបនោះ មានលិខិតឆ្លងដែន១ក្បាល, លុយដុល្លារចំនួនជាង៧០០០ដុល្លារ, អត្តសញ្ញាណប័នជនជាតិចិន និងកាតធនាគារ៤សន្លឹក។

ក្រោយកើតហេតុ ជនរងគ្រោះបានចូលមកប្ដឹងសមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃ លុះ៣ថ្ងៃក្រោយមក ទើបសមត្ថកិច្ចចាប់ខ្លួនក្រុមជនល្មើសបាន និងកសាងសំណុំរឿងបញ្ជូនឡើងតុលាការសម្រេចតាមច្បាប់នៅថ្ងៃនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post