header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ក្រចេះ៖ បុរសចំណាស់ម្នាក់ ត្រូវបានកម្លាំង​នគរបាល​ស្រុកចិត្របុរី ឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកចិត្របុរីធ្វើសាកសួរ​ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងថា កញ្ចាស់តណ្ហាក្រាស់រូប បានធ្វើសកម្មភាពចាប់ក្មេងស្រីអាយុ៤ឆ្នាំរំលោភ។

ករណីរំលោភសេពសន្ថវៈលើក្មេងស្រីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃសៅរ៍ ១៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។

កញ្ចាស់តណ្ហាក្រាស់រូបនេះឈ្មោះ ឡុច ស៊ុយ ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិ.ឃុំ.កើតហេតុ។ ក្មេងរងគ្រោះ​ឈ្មោះរ.ត រ.ន.ន អាយុ៤ឆ្នាំ រស់ក្នុងបន្ទុក។

ប្រភពពីក្រុមគ្រួសារក្មេងស្រីរងគ្រោះ បានរាប់រៀបប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ​នៅចាំផ្ទះតែម្នាក់ឯង ខណៈនោះ កញ្ចាស់តណ្ហាក្រាស់ខាងលើ បាន​​ដើរមកលេង រួចហើយក៏បានចាប់សម្រាតខោនាង​ និងស្រាតខោខ្លួនឯង ស្ដោះទឹកមាត់លាបប្រដាប់ភេទក្មេងរងគ្រោះ លើកដាក់លើភ្លៅ យកប្រដាប់ភេទរបស់ខ្លួនមកញុលៗរហូតដល់ក្មេងស្រីរងគ្រោះស្រែក ទើបឈប់ ហើយក៏ដើរ​ត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ។

ក្រុមគ្រួសារបន្តថា ក្រោយកើតហេតុ ក្មេងរងគ្រោះ ត្រូវបាន​បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ ចំណែកជនសង្ស័យគេចខ្លួន លុះដល់ថ្ងៃទី២៣ ខែឆ្នាំដដែល ទើប​ត្រូវសមត្ថកិច្ច​ឃាត់ខ្លួន ​នាំមកកាន់អធិការដ្ឋាននគរបាលស្រុកចិត្របុរី ចាត់ការតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post