អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុ៖ កាលពីថ្ងៃអាទិត្យ ២៣ កញ្ញា ឆ្នាំ២០១៨ នេះ គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្របានចេញសេចក្ដីប្រកាសព័ត៌មានមួយបានប្រកាសថា ការអភិវឌ្ឍន៍នៅតំបន់ពយកំពេញ ជាការអភិវឌ្ឍន៍ស្របច្បាប់ ហេីយផ្ដល់ផលចំណេញដល់ពលរដ្ឋដែលនៅតំបន់ជិតៗនោះ នេះបេីយោងតាមសេចក្ដីប្រកាសរបស់គណៈកម្មាធិការគ្រប់គ្រងឆ្នេរសមុទ្រកាលពីម្សិលមិញ។

តែយោងតាមការចុះអង្កេតសិក្សាស្រាវជ្រាវរបស់ ឯកឧត្តម សុខសុវណ្ណវឌ្ឍនាសាប៊ុង លោកធ្លាប់មានប្រសាសន៍ថាជាក្រុមហ៊ុន ទ្រី ភាពដែលកំពុងចាក់ថ្មចូលសមុទ្រ និងធ្វេីភូមិគ្រឹះមួយនៅលេីនោះ ខណៈដែលពលរដ្ឋជិតៗនោះគ្មាននរណាម្នាក់ពេញចិត្តសោះព្រោះគេមកចាក់ដីនៅក្នុងសមុទ្រ ដោយព័ទ្ធរបងពុំអោយនរណាម្នាក់បានចូលនោះទេ ។

រីឯការចាក់ថ្មចូលឆ្នេរកំពេញគឺមានទំហំធំ ហេីយផ្ទុយពីការប្រកាសជាក់ស្ដែងរបស់គណៈកម្មាធិការ តែយ៉ាងណាមិញបញ្ហាការចាក់ថ្មលុបសមុទ្រនេះត្រូវបានសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ទាមទារ នៅការបង្ហាញឯកសារបន្ថែមទៀតដេីម្បីបញ្ជាក់ថាជាការស្របច្បាប់ ព្រោះកន្លងមកនេះ ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា ត្រូវអភិវឌ្ឍន៍ចំងាយពីឆ្នេរ យ៉ាងតិច១០០មែត្រ ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor