
ព្រះសីហនុៈ ម្ចាស់អាជីវកម្មភោជនីយដ្ឋាន, អាហារដ្ឋាន មួយចំនួននៅក្រុងព្រះសីហនុ គ្រាន់តែការផ្តល់សេវាជូនអតិថិជនរបស់ខ្លួនសោះ ចាំបាច់រវល់ដល់ក្រុមមន្ត្រីសុវត្ថិភាពចំណីអាហារចុះពន្យល់ ណែនាំ តាមនីតិវិធីដែរ គឺពិតជាមិនធម្មតាមែន ។
គេបានរាយការណ៍ថា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមមន្ត្រីសុវត្ថិភាពចំណីអាហារខេត្តព្រះសីហនុ ខាងសុខាភិបាល, ខាងកាំកុងត្រូល និងខាងទេសចរណ៍ផងដែរបានចុះទៅតាមអាហារដ្ឋាន ភោជនីយដ្ឋាន មួយចំនួន ក្នុងក្រុងព្រះសីហនុ ដើម្បីត្រួតពិនិត្យ ពន្យល់ ម្ចាស់អាជីវកម្ម ផ្តល់សេវាជូនអតិថិជនរបស់ខ្លួន ។



ប្រភពឲ្យដឹងថា មន្ត្រីទាំងនោះបានចូលទៅកាន់ភោជនីយដ្ឋាន The Pizza company, អាហាដ្ឋាន អៈរុណា BBQ, ភោជនីយដ្ឋាន Gloria Jean's Coffees, អាហារដ្ឋាន ប៉ែន ស្រីលាភ និងភោជនីយដ្ឋាន គុយទាវថៃ ដោយគោលបំណងគឺចុះត្រួតពិនិត្យ ពន្យល់ និងណែនាំពីនីតិវិធីច្បាប់តាមជំនាញរបស់សាម៉ីស្ថាប័នរៀងខ្លួន ពាក់ព័ន្ធ នឹងការដំណើរការ ផ្តល់សេវាជូនអតិថិជនពីសំណាក់ម្ចាស់អាហារដ្ឋាន និងភោជនីយដ្ឋានទាំងនេះ ៕

