បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ ការធ្វើដំណើរតាមរយៈម៉ូតូឥណ្ឌា(ឡាំប៉ូតា) កំពុងតែពេញនិយម ហើយទទួលបានការគាំទ្រពីប្រជាពលរដ្ឋយ៉ាងច្រើនលើសលុប ប្រការនេះបានធ្វើឱ្យបងប្អូនដែលរកស៊ីដោយប្រើប្រាស់ម៉ូតូកង់បីខ្មែរ បាននិងកំពុងតែប្រឈមយ៉ាងខ្លាំងដោយសារតែអតិថិជន មិនសូវគាំទ្រ បញ្ហាដោយសារតម្លៃជាកត្តាចម្បង។
ដោយឃើញបញ្ហានេះ ក៏ដូចជាចំណង់ចំណូលចិត្តនិងទេព្យកោសល្យ និងសេចក្តីព្យាយាម បានធ្វើឱ្យបុរសម្នាក់ដែលដាក់ឈ្មោះក្នុងហ្វេសប៊ុកថា Lip Powder ដែលរស់នៅកំពុងដរអរិយក្សត្រ ត្រើយម្ខាងទល់មុខកោះពេជ្រ។ លោកបានប្រឡូកក្នុងវិស័យសិប្បកម្មនេះអស់ជិត ៥ឆ្នាំហើយ។
លោកបានបញ្ជាក់ក្នុងហ្វេសប៊ុកថា៖ ការខិតខំរបស់ខ្ញុំ ផលិតឡាំពីតាបានសំរេចហើយកាលពីម្សិលមិញ ប្រឡូកក្នុងវិស័យសិប្បកម្មនេះអស់ជិត៥ឆ្នាំហើយ ទើបតែពេលនេះទេ ខ្ញុំបានទទួលផ្លៃផ្កា១ដ៏ពេញចិត្ត។
ឡាំប៉ូតាខ្មែរនេះ មានលក្ខណៈពិសេសមិនចាញ់ឡាំប៉ូតាឥណ្ឌា ថៃ ទេ ដូចជារូបរាងស្អាត កៅអីពីរបាំង ផលិតឡើងដោយប្រើដែករឹងមាំ ក្រាស់ល្អ អ្វីដែលពិសេសជាងនេះទៅទៀតគឺប្រើម៉ាស៊ីជប៉ុន ពេលខូចអាចជួសជុលនៅកន្លែងណាក៏បាន។
ចង់ដឹងកាន់តែច្បាស់ តោះទៅស្តាប់ការពន្យល់របស់អ្នកផលិតឡាំប៉ូតាខ្មែរដូចតទៅ៖