Friday, September 28, 2018

អគ្គស្នងការនគរបាលជាតិ ជម្រុញឲ្យស្នងការ រាជធានី-ខេត្ត ចុះបង្រ្កាបគ្រឿងញៀន តាមក្លឹបកម្សាន្ត

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការយុទ្ធនាការបង្កាប់គ្រឿងញៀនលើកទី៣ បានជម្រុញ ឲ្យស្នងការនគរបាលគ្រប់ រាជធានី-ខេត្ត ទាំងអស់ត្រូវចុះឆែកឆេរ និងបង្រ្កាបគ្រឿងញៀនតាមផ្ទះសំណាក់ សណ្ឋាគារ និងក្លឹបកម្សាន្តទូទាំងប្រទេស ខណៈមានផ្ទះសំណាក់ សណ្ឋាគារ និងក្លឹមកម្សាន្តខ្លះលួចបើកឲ្យមានការប្រើប្រាស់នូវគ្រឿងញៀននោះ។ យោងតាមការចេញផ្សាយរបស់ អគ្គស្នងការនគរបាលជាតិ។

នៅក្នុងកិច្ចប្រជុំ អនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៣ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថា “ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានប្រាប់ឲ្យគ្រប់ស្នងការនគរបាលរាជធានី-ខេត្ត និងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះបញ្ហាគ្រឿងញៀននៅតាមក្លឹមផ្ទះសំណាក់ សណ្ឋាគារនិងក្លឹបកម្សាន្តនានាដោយមិនលើកលែងនោះឡើយ”។

លោក មាស វិរិទ្ធ បន្ដថា គ្រប់ស្នងការនគរបាលទាំងអស់ ត្រូវតែអនុវត្តន៍ឲ្យបានដាច់ខាត់ នូវប្រតិបត្តិការនេះដោយទទួលខុសត្រូវ តាមដែលសមត្ថកិច្ចរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាឲ្យគោលនយោបាយការបង្រ្កាបគ្រឿងនេះទទួលបានលទ្ធផលល្អប្រសើរ ខណៈបញ្ហានេះនៅតែមានការព្រួយបារម្ភនៅឡើយ។

សូមបញ្ជាក់ថា រយៈពេល៩ខែ ឆ្នាំ២០១៨នេះ កម្លាំងសមត្ថកិច្ចបានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន សរុបចំនួន ៥.៦៤១/៦,២០៥ករណី ឃាត់ខ្លួនជនសង្ស័យបាន ១១.២៧៥/១៣.៦៩១នាក់ ក្នុងនោះស្រី៩៤៤/១.២៦៩នាក់ ចាប់យកគ្រឿងញៀនគ្រប់ប្រភេទសរុប ៤៩៨,៩៦/១៥៣,២៣គីឡូក្រាម និង៧៩០កញ្ចប់ កញ្ឆាក្រៀម ២៥,៩៦/៦៥,៣៥គីឡូក្រាម ញ្ឆាស្រស់ ១៤១.៦៨៣/២៣៤,២៨៣ដើម និងមធ្យោបាយ-សម្ភារៈ វត្ថុតាងមួយចំនួន។

របាយការណ៍ក៏បានបញ្ជាក់ផងដែរថា ក្នុងប្រតិបត្តិការរយៈពេល៩ខែនេះ ក្រុមការងារក៏បានអនុវត្តវិធានការរដ្ឋបាលបានចំនួន ២.៩៦៣លើក ក្នុងនោះ បានអញ្ជើញម្ចាស់អាជីវកម្ម និងអ្នកពាក់ព័ន្ធមកស្តាប់ការណែនាំចំនួន ៨៨លើក ស្មើនឹង ១.២១៩នាក់ ស្រី ៦៦៩នាក់ និងចុះអបរំម្ចាស់ទីតាំងអាជីវកម្មចំនួន ២.៤៤៣គោលដៅ ក្នុងនោះមាន ផ្ទះសំណាក់ចំនួន៨០០ ផ្ទះជួល១៧១ ខារ៉ាអូខេ៣០៣ សណ្ឋាគារ២០៧ ក្លឹបកម្សាន្ត៦៣ បារបរទេស១៩២ និងខុនដូ២៥៣ និងផ្សេងៗ ៤៥៤៕

@Amapapa.News

Feature Ads