header ads

Sponsor

រិទ្ធី

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ៗថា គ្មានការចរចាណាមួយរវាងសម្តេច និងលោក សម រង្ស៊ី នោះឡើយ ហើយកម្ពុជាក៏គ្មានវិបត្តិនយោបាយដូចការវិភាគរបស់លោក មាស នី នោះឡើយ។

សម្តេចតេជោ បានប្រតិកម្មយ៉ាងខ្លាំងក្លា ចំពោះលោកបណ្ឌិត មាស នី អ្នកវិភាគ និងសិក្សាពីការអភិវឌ្ឍសង្គមដែលចង់ឃើញមានការចរចាគ្នារវាងសម្តេចតេជោ ជាមួយលោក សម រង្ស៊ី និងបណ្តាប្រទេសនៅសហគមន៍អឺរ៉ុប ដើម្បីបញ្ចប់បញ្ហានយោបាយនៅកម្ពុជា។ យោងតាមការសម្ភាសន៍ជាមួយសារព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាលកម្ពុជា។

សម្តេចតេជោ ក៏បានផ្តាំទៅលោកបណ្ឌិត មាស នី អ្នកវិភាគឱ្យឈប់ធ្វើការវិភាគទៅទៀត បើមិនយល់ពីបញ្ហានយោបាយទេនោះ។ សម្តេចតេជោ បានផ្តាំយ៉ាងដូច្នេះ មាស នី បើឆ្កួត ឆ្កួតតែឯងទៅ កុំមកនាំគេឆ្កួតជាមួយ។ បើ មាស នី ឯងល្ងង់មិនយល់ផ្នែកនយោបាយទេ កុំមកធ្វើជាអ្នកវិភាគបន្តទៅទៀត។

ប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីលោកបណ្ឌិត មាស នី បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកមួយ ដោយបានបង្ហាញការចង់ឃើញមានការចរចារវាងសម្តេចតេជោ ហ៊ុន សែន និងលោក សម រង្ស៊ី អតីតប្រធានបក្សប្រឆាំងដើម្បីឈានទៅដោះស្រាយបញ្ហានៅក្នុងប្រទេសកម្ពុជា ក្នុងពេលសម្តេចធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប នាពេលខាងមុខនេះ។

សូមរំលឹកថា ក្នុងមួយរយៈពេលចុងក្រោយនេះ អ្នកទោសនយោបាយ សកម្មជននយោបាយ និងសកម្មជនដីធ្លី ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាព តាមរយៈព្រះរាជក្រឹត្យ ព្រះមហាក្សត្រ។

បើទោះបីជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានអះអាងថា បើសម្តេចចុះហត្ថលេខាស្នើសុំព្រះមហាក្សត្រលើកលែងទោសលោក សម រង្ស៊ី សម្តេចនឹងកាត់ដៃចោល។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នឹងចូលរួមកិច្ចប្រជុំនៅអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក និងកិច្ចប្រជុំមួយចំនួនទៀតអឺរ៉ុបផងដែរ នាខែកញ្ញា ខាងមុខ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post