ពោធិ៍សាត់ៈ លោកអធិការរងនគរបាលស្រុកក្រគរម្នាក់ បានបាត់បង់ជីវិតភ្លាមៗនឹងកន្លែងកើតហេតុ ខណៈគាត់កំពុងជិះម៉ូតូ ស្រាប់តែមានរថយន្តមួយគ្រឿងបើកបុកពេញទំហឹង។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីល្ងាច ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៨ លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត១៦០-១៦១ ភូមិសារវ័ន្ត ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សមត្ថកិច្ច បានឲ្យដឹងថា រថយន្តបង្កម៉ាក HYUNDAI ពាក់ស្លាកលេខ បាត់ដំបង 3A-2871 ពណ៌ស ធ្វើដំណើរពីលិចទៅកើតក្នុងល្បឿងយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកម៉ូតូម៉ាក Smash Rivo ពាក់ស្លាកលេខនគរបាល 1.2438 ពណ៌ខ្មៅ ធ្វើដំណើរពីកើតទៅលិចបញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
សមត្ថកិច្ចបន្តថា ជនរងគ្រោះឈ្មោះ សាញ់ សាន់ ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរនគរបាលស្រុកក្រគរ ឋានន្តរស័ក្តិវរសេនីយ៍ត្រី ឋានៈអធិការងស្រុកក្រគរ។ ចំណែកអ្នកបើកបររថយន្ងបង្កឈ្មោះ សល់ ភេទប្រុស អាយុ៤២ឆ្នាំ ។
ក្រោយកើតហេតុជនបង្ក បានបើករថយន្តគេចចូលតាមផ្លូវចូលទៅវត្តសម្តេចយស ហើយទុករថយន្តចោល រត់គេចខ្លួនចូលព្រៃបាត់៕