header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ: បន្ទាប់ពីបានជួបជុំផឹកស៊ីជាមួយគ្នារួចរាល់ហើយ បុរសម្នាក់បានឲ្យរថយន្តទៅមិត្តភក្តិបើកជូនមិត្តភក្តិម្នាក់ទៀមកផ្ទះមិនទាន់ដល់ផងបានជួបគ្រោះចរាចរណ៍បុករបាំងថ្មចែកទ្រូវផ្លូវពេញទំហឹង បណ្តាលអោយវៀចអស់១កង់ ចំណែកអ្នកបើកបររងរបួសធ្ងន់ អ្នករួមដំណើររងរបួសស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីយប់ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតចំណុចមុខអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី​ ក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីបុរសម្នាក់ដែលអះអាងថាជាម្ចាស់រថយន្តបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់មានគ្នា៣នាក់ បានជួបជុំផឹកស៊ីនៅហាងមួយកន្លែង បន្ទាប់ពីបានផឹកស៊ីរួចរាល់ហើយរូបគាត់ជាម្ចាស់រថយន្តបានឲ្យរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-1680 ឲ្យទៅមិត្តភក្តិបើកដើម្បីដឹជូនមិត្តភក្តិម្នាក់ទៀតទៅផ្ទះទិសដៅពីលិចទៅកើត លុះបើកដល់ចំណុចកើតហេតុខាងលើមិនដល់ផ្ទះផងបានជួបគ្រោះថ្នាក់ចរាចរណ៍បុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យរបាំងថ្មវៀចអស់១កង់រថយន្តផ្ទប់ជាប់ និងខ្ទេចផ្នែកខាងមុខទៅលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post