header ads

Sponsor

រិទ្ធី

ស្ត្រីស្អាតម្នាក់បានជិះម៉ូតូ មិនបានពាក់សុវត្ថិភាព ហើយថែមទាំងជិះបញ្រ្ចាស់ផ្លូវទៀតនោះ បានធ្វើឱ្យមានការផ្អើលបងប្អូនប្រជាពលរដ្ឋ ម្ដុំផ្សារចាស់ ក្រុងសៀមរាប ខេត្តសៀមរាប។ ហេតុការបានកើតឡើងនៅល្ងាចថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០១៨។

យោងតាមហ្វេសប៊ុក សៀមរាប ប៉ុស្តិ៍បានឱ្យដឹងថា៖ ផ្អើលពេញម្ដុំផ្សារចាស់ ក្រុងសៀមរាប ស្ត្រីម្នាក់បើកម៉ូតូបញ្ចាស់ផ្លូវហើយបុកប៉ូលិសចរាចណ៍កំពុងអនុត្តច្បាប់ទៀត។
ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានប្រាប់ថាពួកគាត់បានឃើញស្ត្រីខាងលើ ជិះបញ្ច្រាស់ស្លាកសញ្ញានៅកៀនផ្សារចាស់ (ស្លាកសញ្ញាហាមចូល) ស្លាកសញ្ញាហ្នឹងបានដាក់ជិត៨ឆ្នាំហើយដែលគេមិនអនុញាត ឱ្យជិះចូលទេ។

ប្រភពបន្តទៀតថា៖ គាត់ជិះពីទិសជើងទៅទិសត្បូង ពេលគាត់ជិះរហូតទៅដល់ចុងបញ្ចប់ ប៉ូលិសចរាចរណ៍ឃើញក៍ផ្លុំកញ្ចែអាចគោលបំណងចុះណែនាំអប់រំ តែគាត់បកក្រោយមកវិញ ពេលឃើញប៉ូលីសផ្លុំហៅគាត់ ហើយគាត់ងាកក្រោយជេរប៉ូលិសទាំងដែលគាត់អត់បានបញ្ឈប់ម៉ូតូ និយាយជាមួយប៉ូលីស ដល់ពេលគាត់បកក្រោយមកក៍ជួបប៉ូលិសឈរនៅជិតស្លាកសញ្ញា គាត់បើបុករះតាំងពីអ្នកទី១ដល់អ្នកទី៣។

ស្រ្តីរូបស្រស់នោះបានគំរាមថា ថតៗធ្វើអី តែហ៊ានផុសក្នុងហ្វេសប៊ុក អញរកមុខនាងឯងទាល់តែឃើញ។

សូមទស្សនាវីដេអូរទាំងអស់គ្នា៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post