header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

សៀមរាបៈ ចាងហ្វាងគេហទំព័រព័ត៌មាន BT News ព្រមទាំងជាអ្នកកាសែតរបស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៣ និងជាមន្ត្រីយោធា នៅកងពលតូចថ្មើរជើងលេខ៤១ផង បានស្លាប់យ៉ាងអាណោចអាធ័ម និងបង្កការភ្ញាក់ផ្អើល កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៥៖០០នាទីរសៀល។ សមត្ថកិច្ចជំនាញ​ ចុះត្រួតពិនិត្យ​ជនរងគ្រោះ​ដោយផ្ទាល់ បានសន្និដ្ឋានថា ជនរងគ្រោះ​បាត់បង់ជីវិត ដោយសារខ្យល់គរ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ អ៊ួង ប៊ុនធឿន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរអ្នកកាសែតទូរទស្សន៍ប៉ុស្ដិ៍លេខ៣ និងជាមន្ត្រីយោធា នៅកងពលតូចថ្មើរជើងលេខ៤១ ដែលមានទីលំនៅបច្ចុប្បន្នភូមិគោកធ្លក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ប្រភពបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះ អ៊ួង ប៊ុនធឿន ព្រមជាមួយឈ្មោះ សឹង គីម ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិគោកគ្រើល ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប បានជិះឡានតាមបណ្ដោយផ្លូវកូរ៉េ មកពីភូមិគោកគ្រើល ឃុំលាងដៃ ទិសដៅពីជើងទៅត្បូង កាត់តាមភូមិនគរក្រៅ សង្កាត់ កោកចក ក្រុងសៀមរាប ខេតុ្តសៀមរាប។ លុះមកដល់ត្រង់ចំណុចក្រុ្មមទី១៣ ភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ឈ្មោះ អ៊ួង ប៊ុនធឿន បានឈប់អែបឡានមកខាងស្ដាំដៃ ហើយឈ្មោះ សឹង គីម ក៏បានចុះពីទ្វារឡានខាងស្ដាំដៃចុះទៅគ្រាហ៍នៅទ្វារឡានខាងឆ្វេង ដោយស្រែកឲ្យអ្នកភូមិក្បែរផ្លូវជួយ។ ក្រោយពីជួយគ្រាហ៍មកដល់ត្រង់គ្រែអ្នកលក់ក្បែរផ្លូវ ចម្ងាយប្រហែល១៥ម៉ែត្រពីរថយន្ត ជនរងគ្រោះមានអការៈស្លេកស្លាំង ហត់ខ្លាំង ថប់ដើមទ្រូង ហើយក៏បានដាច់ខ្យល់ស្លាប់តែម្ដង បើទោះជាមានការព្យាយាមជួយធ្វើចលនាលើដើមទ្រូងក៏ដោយ។

ក្រោយកើតហេតុ សមត្ថកិច្ច បានធ្វើកោសល្យវិច័យលើជនរងគ្រោះ ហើយបានឲ្យដឹងថា សពឈ្មោះ អ៊ួង ប៊ុនធឿន បានស្លាប់ដោយសារខ្យល់គរ។ សព និងសម្ភារៈមួយចំនួន ត្រូវបានប្រគល់ជួនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post