Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មុខសញ្ញាឆក់យ៉ាងសកម្ម២នាក់ ត្រូវកម្លាំងការិយាល័យនគរបាលខណ្ឌសែនសុខ ដេញតាមចាប់ប្រផាប់ប្រភើង ទើបឃាត់​ខ្លួនបាន កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខវត្តឃ្មួញ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

សមត្ថកិច្ច បានប្រាប់ថា ជនសង្ស័យទី១ ឈ្មោះ សុខ សី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះម្តុំផ្សារឈូកមាស ក្នុងសង្កាត់ក្រាំងធ្នង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ទី២ ឈ្មោះ សុខ សម្បត្តិ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ។

សមត្ថកិច្ច បានឲ្យ​ដឹងថា មុននិងមានការបង្ក្រាបនេះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងបានដាក់កម្លាំងឃ្លាំមើល នៅចំណុចផ្ទះរបស់ជនសង្ស័យឈ្មោះ សុខ សី នៅម្តុំភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ពេលនោះជនសង្ស័យក៏​ដឹងខ្លួន នាំគ្នាឡើងជិះរថយន្ត១គ្រឿងម៉ាក កាម៉ារីបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2S-1476 ជិះរត់គេចខ្លួន ហើយបើកបុករថយន្ត និងម៉ូតូ បណ្តាលឲ្យ​ជនរងគ្រោះ៣នាក់​ រងរបួសស្រាលទៀតផង។ ហើយក្រុមជនសង្ស័យ បានព្យាយាមបើករថយន្តរត់រហូតមកដល់ចំណុចផ្លូវភ្នំពេញហាណូយ មុខវត្តឃ្មួញ ទើបសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃ្មួញ និងនគរបាលការិយាល័យកម្រិតស្រាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាន២នាក់តែម្តង។

ក្រោយកើតហេតុជនរងគ្រោះ ដោយសារតែជនសង្ស័យបើកបុកនោះ បាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។ ចំណែកជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាង សមត្ថកិច្ចបានបញ្ជូ​នទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិ​តស្រាល ដើម្បីចាត់ការបន្តតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor