header ads

Sponsor

រិទ្ធី

កាលពីថ្ងៃទី២៦​ ខែកញ្ញា​ ឆ្នាំ២០១៨ ម្សិលមិញ ក្រុមការងារចម្រុះ​ដឹកនាំដោយលោកអភិបាលស្រុកវាលវែង ដោយមានការចូលរួមពីអាជ្ញាធរឃុំ​ រដ្ឋបាលជលផល មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥      មន្ត្រីមន្ទីរបរិស្ថានខេត្ត​ និងអង្គការ Wildlife Alliance បានសម្រេច​យកក្រពើដែលជាប់មងប្រជានេសាទ ​ទៅព្រលែងនៅស្ទឹងឆាយតាម៉េត ​ក្នុងភូមិកណ្តាល ឃុំថ្មដា​ ស្រុកវាលវែង​ ខេត្តពោធិ៍សាត់។

អង្គការ Wildlife Alliance​ បានអះអាងថាអង្គការធ្លាប់បានព្រលែងសត្វក្រពើភ្នំនេះម្តងរួចមកហើយ​ ដោយធ្លាប់បានកាត់កន្ទុយចំណាំ​ ហើយច្ចុប្បន្នក្រពើនេះមានបណ្តោយ ២.៩៣ម៉ែត្រ និងមានទម្ងន់ ១៧០គីឡូក្រាម។

ក្រុមការងារចម្រុះក៏បានផ្តល់ជាថវិកាលើកទឹកចិត្ត​ដល់ពលរដ្ឋដែលចាប់បាន នូវទឹកប្រាក់ចំនួន៦០០ដុល្លារ ក្នុងនោះថវិការបស់ខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ ២០ម៉ឺនរៀល ថវិការបស់លោកអភិបាលស្រុកវាលវែង ១០ម៉ឺនរៀលថវិការបស់វរៈសេនាតូចនគរការពារព្រំដែនគោកលេខ៨២៥ ចំនួន១០ម៉ឺនរៀល និងក្រុមហ៊ុនចិន​៥០០ដុល្លារ។

សូមរំលឹកថា​ កាលពីព្រឹកថ្ងៃទី២៥​ ខែកញ្ញា​ ឆ្នាំ​២០១៨ លោក មឿន​ មីន​ ប្រជានេសាទបានប្រទះឃើញសត្វក្រពើដ៏ធំមួយក្បាល ជាប់មងដែលខ្លួនបានដាក់រកត្រី​ ក្នុងស្ទឹងមេទឹក​ ដែនជម្រកសត្វព្រៃភ្នំសំកុស​ ក្នុងភូមិកណ្តាល ឃុំថ្មដា​ ស្រុកវាលវែង​ ខេត្តពោធិ៍សាត់​ រួចក៏បានរាយការណ៍ទៅសមត្ថកិច្ច​ឱ្យជួយអន្តរាគមន៍​ លើកក្រពើមួយក្បាលនោះ​ មករក្សាទុក​នៅទីបញ្ជាការវរការពារព្រំដែនគោកលេខ៨២៥។​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post