header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្តកូរ៉េ២តោនកន្លះ ដឹកអង្ករមួយគ្រឿង បាន​បាស់ក្បាលរថយន្ត បើកទៅមុខអត់​រួច ត្រូវនគរបាលចរាចរណ៍ខណ្ឌ៧មករា ឃាត់យកមករក្សាទុក ដើម្បីធ្វើការអប់រំ។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ចំណុចស្តុបប្រាសាទពេជ្រ តាមបណ្ដោយផ្លូវ១៨២ កែងនឹងមហាព្រះមុនីវង្ស ស្ថិតនៅ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

នាយរងផ្នែកសណ្ដាប់ធ្នាប់ និងចរាចរខណ្ឌ៧មករា លោកអនុសេនីយ៍ឯក ង៉ែត សារ៉ុន បានឲ្យដឹងថា ពាក់ព័ន្ធនឹងបញ្ហារថយន្តកូរ៉េ ពាក់ស្លាកលេខភ្នំពេញ ៣B -៧៧៤៨ ដឹកទំនិញធ្ងន់ ដំណើរតាមបណ្ដោយផ្លូវ១៨២ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចស្តុបប្រាសាទពេជ្រ រថយន្តក៏បានបាស់ក្បាលរថយន្តទៅមុខលែងរួច បង្កឲ្យបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ ហើយបងប្អូនប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចចរាចរណ៍ ហើយសមត្ថកិច្ចក៏ចុះទៅ​ឃាត់រថយន្តមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧ មករាតែម្ដង។

លោក បានបន្តទៀតថា ពាក់ព័ន្ធនឹងបញ្ហានេះ ក្រោយឃាត់រថយន្តមករក្សាទុកនៅអធិការនគរបាលខណ្ឌ កម្លាំងបានត្រួតពិនិត្យទៅរថយន្តមិនបានដឹកលើសកម្រិតនោះទេ ប៉ុន្តែម្ចាស់រថយន្តមិនបានរៀបចំទំនិញនៅលើរថយន្តឲ្យបានត្រឹមត្រូវបង្កឲ្យមានការកើតឡើងបែបនេះដូច្នេះរបស់របរដែលនៅលើរថយន្ត ដែលអាចខូចខាត សមត្ថកិច្ចឱ្យទៅម្ចាស់រថយន្តយកទៅវិញ ចំណែកឯរថយន្តត្រូវរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសមត្ថកិច្ចធ្វើការអប់រំដល់ម្ចាស់រថយន្ត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post