កំពង់ស្ពឺ ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះដឹងទូទៅនាសម័យប្រឡង ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅខេត្តកំពង់ស្ពឺ នេះមានបេក្ខជនម្នាក់ ដែលមាន ឈ្មោះ សេម វិចិត្រ អាយុ១៩ឆ្នាំ រស់នៅភូមិក្រាំងខ្នង ឃុំស្តុក ស្រុកគងពិសី គឺមានការប្រឡងតែម្នាក់ឯងគត់ នៅមណ្ឌលបឋមសិក្សាវល្លិស បន្ទប់លេខ១៣ ខណៈដែលឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ចុះពិនិត្យផ្ទាល់ទៀតផង ។
នៅថ្ងៃនេះ ទី១០ ខែ កញ្ញា ឆ្នាំ ២០១៨ ជាថ្ងៃដែលនៅមណ្ឌលតាមខេត្ត ត្រូវបានប្រកាសលទ្ធផលប្រឡងនេះ អ្វីដែលគួរឲ្យស្ងប់ស្ញែងគឺលទ្ធផល បេក្ខជនប្រឡងម្នាក់ឯងខាងលើនេះ ជាប់ហើយ បាននិទ្ទេស D ទៀតផង ដូចអ្វីដែលជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងអប់រំមែន គឺចេះ ជាប់។