header ads

Sponsor

រិទ្ធី

ដីចំការរបស់ឧកញ៉ា ទៀ វិចិត្រ ទំហំជាង១៤ហិចតា ស្ថិតនៅនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​ នោះ កាលពីថ្ងៃទី១៧ ខែកញ្ញា កន្លងទៅ ឧកញ៉ាបានប្រាប់ថាមានអ្នកមានអំណាចនៅភ្នំពេញប្លន់យក ទាំងលោកឧកញ៉ាត្រូវជាក្មេងសម្តេច ទៀ បាញ់ មានឯកសារកាន់កាប់ស្របតាមច្បាប់ទាំងអស់។ ឥឡូវត្រូវបានអ្នកមានអំណាចនៅភ្នំពេញយកទៅគ្រប់គ្រងហើយ។ យោងតាមហ្វេសប៊ុករបស់ ឧកញ៉ា ទៀ វិចិត្រ នៅថ្ងៃនេះ។ 

តាមរយៈកំនាព្យនៅក្នុងហ្វេសប៊ុក ឧកញ៉ា ទៀ វិចិត្រ សរសេរថា៖ លាហើយៗលាដីចំការ លាទាំង14ហិចតា លាទាំងអាល័យ ស្រណោះស្វាយចេក នឹងដើមឬស្សី លាទាំងគ្មានថ្ងៃ វិលជួបវិញទេ។

សូមបញ្ជាក់ថាលោកឧកញ៉ា ទៀ វិចិត្រ បានទិញដីចំការនេះពីឈ្មោះ ឡុង សុធា មានទីលំនៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១០ ដែលមានការទទួលស្គាល់ពីលោកមេឃុំបិតត្រាំង ឈ្មោះ ឡាក់ គៀន ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ មិនទាន់ដឹងថាតើអ្នកមានអំណាចនៅភ្នំពេញដែលឧកញ៉ា ទៀ វិចិត្រ ប្លន់យកដីរបស់លោកបានសម្រេចនោះ ជានរណា ហើយមានតំណែងជាអ្វីនោះទេ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post