រិទ្ធី

ឯកឧត្តម នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ ដែលធ្លាប់ត្រូវបានសម្តេច ហ៊ុន សែន ស្តីបន្ទោសខ្លាំងៗរឿងសុំបន្តតំណែង ខណៈខ្លួននៅសល់ពីរឆ្នាំទៀត កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នោះ ត្រូវបានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាជំនួយការសម្តេច ហ៊ុន​សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឋានៈស្មើអនុរដ្ឋលេខាធិការ បន្ថែមពីមុខងារបច្ចុប្បន្ន។ យោងព្រះរាជក្រឹត្យចុះថ្ងៃទី១៨ ខែកញ្ញា​ ឆ្នាំ២០១៨។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម នុត ពុធដារ៉ា ដែលទើបតែតំណែងជាជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ បានដឹកនាំមន្ត្រីរាជការ រួមជាមួយនិង អធិការនគរបាលខណ្ឌ ចៅសង្កាត់ មេប៉ុស្តិ៍ ប្រធានភូមិ បានធ្វើការប្តេជ្ញាចិត្តចំពោះមុខបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងបុរី ក្នុងសង្កាត់ដង្កោ និងសង្កាត់ព្រៃស ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរទ្វេរដង ទាំងលើផ្តល់សេវារដ្ឋបាល និងការងារភូមិ-សង្កាត់មានសុវត្ថិភាព ស្របតាមអនុសាសន៍របស់សម្តេចតេជោ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor