header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ថ្លែងក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រីលើកដំបូង ក្នុងអណត្តិថ្មីទី៦ នៅវិមានសន្តិភាព នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងឧបត្ថម្ភថវិកាក្នុងម្នាក់ៗ ចំនួន៥ម៉ឺនរៀល ដល់មន្ត្រីរាជការទាំងអស់ និងនិវត្តន៍ជន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ។

សម្ដេចតេជោ បានបន្ដថា ត្រូវរៀបចំការបើកបៀវត្សន៍ ការបើកបៀវត្សខែ៩នេះ បើកនៅសប្ដាហ៍ទី៤ ធម្មតា ប៉ុន្តែយើងត្រូវដឹងថា នៅខែតុលា គឺយើងនឹងមានបុណ្យភ្ជុំ បូកប្រាក់ឧបត្ថម្ភដូច្នេះអាទិត្យទី១ ខែតុលាត្រូវបើកតែម្ដង យើងត្រូវចេញប្រាក់ធំ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “ឆ្នាំនេះរាជរដ្ឋាភិបាល នឹងឧបត្ថម្ភមន្រ្តីទាំងអស់ និងនិវត្តន៍ជន ចំនួន៥ម៉ឺនរៀល ក្នុងម្នាក់ៗ សម្រាប់បុណ្យភ្ជុំបិណ្ឌ ដែលសុំឲ្យមានការរៀបចំជាអនុក្រឹត្យឡើង”៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post