header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អតីតកម្មកររោងចក្រ ជីម លី ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ប្រមាណជាង៥០០នាក់ ក្នុងចំណោមកម្មករសរុបចំនួន២៥០០នាក់ បានប្រមូលផ្តុំគ្នានាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨នេះ លើដងផ្លូវជាតិលេខ៤ មុខអគ្គបញ្ជាការកងទ័ពជើងគោក ដើម្បីដង្ហែក្បួនទៅរដ្ឋសភា ទាមទារឲ្យជួយរកដំណោះស្រាយ ក្រោយពីរោងចក្រ ត្រូវបានចប់កុងត្រាជួលទីតាំង និងត្រូវផ្លាស់ប្តូរទីតាំងថ្មី ដោយមិនបានទូទាត់លុយ និងអត្ថប្រយោជន៍ផ្សេងៗ លុយបំណាច់ឆ្នាំ។

ការតវ៉ារបស់កម្មកររោងចក្រ អស់រយៈពេលជិត១ខែមកហើយ នៅតែមិនដាច់ស្រេច ទើបនៅព្រឹកថ្ងៃទី៧ ខែកញ្ញានេះ កម្មករបានប្រមូលផ្តុំគ្នាដង្ហែរក្បួនឆ្ពោះទៅរដ្ឋសភា។

តាមកម្មករបានឲ្យដឹងថា រោងចក្រខាងលើ ក្រោយពីប្តូរទីតាំង ប្តូរឈ្មោះរោងចក្រ ជីម លី ឲ្យទៅជារោងចក្រឈ្មោះ ជី ជី តែខាងក្រុមហ៊ុនមិនទាន់បានទូទាត់លុយអត្ថប្រយោជន៍ ជូនកម្មករនៅឡើយ ធ្វើឲ្យកម្មករ២៥០០នាក់ មិនសុខចិត្ត នាំគ្នាតវ៉ាទាមទាររកលុយបំណាច់ឆ្នាំ និងលុយអត្ថប្រយោជន៍ផ្សេងៗ។

ក្បួនដង្ហែររបស់កម្មករ ជាង៥០០នាក់ ត្រូវបានអាជ្ញាធរខណ្ឌពោធិសែនជ័យ ក្រោមការសម្របសម្រួលពីលោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌពោធិសែនជ័យ កម្លាំងហៅឃាត់ក្បួនរថយន្តសាកសួរ តែត្រូវបានក្រុមកម្មករទាំងនោះ នាំគ្នាចុះដើរថ្មើរជើងបន្តទៀត គោលដៅឆ្ពោះទៅរដ្ឋសភា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post