header ads

Sponsor

រិទ្ធី

ខ្ញុំសូមកោតសរសើរចំពោះឯកឧត្តម យន្ត មីន លោកគឺជាមន្រ្តីចាស់ទុំគួរឲ្យគោរព និងសហការណ៍យ៉ាងល្អជាមួយខ្ញុំ ពេជ្រ ស្រស់ ដើម្បីស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ។ អំពើល្អមិនសាបសូន្យ យើងរួមគ្នាកសាងអំពើល្អទាំងអស់គ្នា។ នេះជាការបញ្ជាក់របស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សានិង ផ្តល់យោបល់ ឋានៈស្មើទេសរដ្ឋមន្ត្រី នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នេះ។

ការកោតសរសេររបស់ លោក ពេជ្រ ស្រស់ ចំពោះឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក្រោយពីជំនួបអស់រយៈពេលពេញមួយព្រឹក នៅខេត្តព្រះសីហនុ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោក ពេជ្រ ស្រស់ បានសរសេរថា៖ ពេញមួយព្រឹកនេះ ខ្ញុំ ពេជ្រ ស្រស់ បានជួបពិភាក្សាជាមួយ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុដើម្បីសិក្សានូវបញ្ហាជម្លោះដីធ្លីមួយចំនួនក្នុងដែនដីខេត្តព្រះសីហនុ ដែលពលរដ្ឋបានប្តឹងមករូបខ្ញុំ ហើយខ្ញុំធ្វើការសិក្សា គឺស្របតាមសិទ្ធិជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់តែប៉ុណ្ណោះ។

ជាចុងក្រោយខ្ញុំសូមកោតសរសើរចំពោះឯ.ឧ យន្ត មីន លោកគឺជាមន្រ្តីចាស់ទុំគួរឲ្យគោរព និងសហការណ៍យ៉ាងល្អជាមួយខ្ញុំ ពេជ្រ ស្រស់ ដើម្បីស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ។ អំពើល្អមិនសាបសូន្យ យើងរួមគ្នាកសាងអំពើល្អទាំងអស់គ្នា។

សូមបញ្ជាក់ថាលោក ពេជ្រ ស្រស់ ជាសមាជិកឧត្តមក្រុមប្រឹក្សា និងផ្តល់យោបល់មួយរូបដែលសកម្មរួចទៅសិក្សាស្រាវជ្រាវជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post