header ads

Sponsor

រិទ្ធី

កិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់
៣០ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ មហាសន្និបាតរបស់អង្គការសហប្រជាជាតិលើកនេះនឹងប្រព្រឹត្តទៅក្រោមមូលបទ «ធ្វើឱ្យអង្គការសហប្រជាជាតិមានសារៈសំខាន់ពាក់ព័ន្ធជាមួយប្រជាជនទាំងអស់ ភាពជាអ្នកដឹកនាំសកលនិងការទទួលខុសត្រូវរួមសម្រាប់សង្គម ប្រកបដោយសន្តិភាព សមធម៌ និងនិរន្តរភាព។

លោក Carl Hallegard តំណាងអចិន្រ្តៃយ៍របស់សហភាពអឺរ៉ុប ប្រចាំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានថ្លែងទៅកាន់សម័យប្រជុំទី៣៥ ថាក្រុមប្រឹក្សាសិទ្ធិមនុស្ស។ យោងតាមការចុះផ្សាយនៅក្នុងហ្វេសប៊ុក លោក មុត ចន្ថា អតីតនាយខុទ្ទកាល័យលោក កឹម សុខា។

លោក Carl Hallegard ថ្លែងថា៖ សហភាពអឺរ៉ុបបានបញ្ជូនបេសកកម្មស្វែងរកការពិតនៅកម្ពុជា នៅដើមខែកក្កដា ឆ្នាំ២០១៨ ដើម្បីសិក្សាស្រាវជ្រាវការអនុវត្តលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ ជាពិសេសសិទ្ធិការងារ ដែលជាលក្ខខ័ណ្ឌនៃការផ្តល់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មដល់ប្រទេសកម្ពុជា។ 

សហភាពអឺរ៉ុបគាំទ្ររបាយការណ៍ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជារបស់អ្នករាយការណ៍ពិសេស សហភាពអឹរ៉ុបព្រួយបារម្ភយ៉ាងខ្លាំងបំផុតចំពោះដំណើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យដ៏ផុយស្រួយរបស់កម្ពុជា។

សហភាពអឹរ៉ុបចាត់ទុកថាការបោះឆ្នោតសភា នាខែកក្កដា មិនមានភាពស្របច្បាប់ឡើយ ព្រោះការបោះឆ្នោតសភានេះពោរពេញដោយបរិយាកាសគាបសង្កត់ខ្លាំង ដែលមិនតំណាងឲ្យឆន្ទៈប្រជាធិបតេយ្យរបស់ប្រជាជនកម្ពុជា ហើយគណបក្សប្រឆាំងដ៏ធំត្រូវបានគេដកចេញដោយទំនើងចិត្ត។

សហភាពអឺរ៉ុបស្នើឲ្យស្តានីតិសម្បទាគណបក្សសង្រ្គោះជាតិឡើងវិញ សហភាពអឺរ៉ុបរំពឹងឲ្យទម្លាក់ចោលបទចោទប្រកាន់ និងដកចេញនូវបំរាមទាំងអស់ប្រឆាំងនឹងលោក កឹម សុខា ហើយនិង សហភាពអឺរ៉ុបរំពឹងឲ្យរដ្ឋាភិបាលអនុញ្ញាតឱ្យអង្គការសង្គមស៊ីវិលបំពេញតួនាទីស្របច្បាប់របស់ខ្លួន។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post