header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមនជ័យ​ លោក​ មាស​ ចន្ទ័ពិសិដ្ឋ​ បានប្រតិកម្មយ៉ាងខ្លាំង ចំពោះអ្នកដែលយកឈ្មោះរបស់លោកទៅប្រើប្រាស់ ដើម្បីរកស៊ីខុសច្បាប់ និងកាងរថយន្តអត់ពន្ធ។ លោកប្រតិកម្មបែបនេះ នៅចំពោះមុខអ្នកសារព័ត៌មាន ខណៈចុះសម្របសម្រួលដឹកនាំមន្ត្រីគយឆែកឆេរឃ្លាំងស្តុកប្រេងម៉ាស៊ីនមួយកន្លែង នៅក្បែរក្លោងទ្វារវត្តតាហី កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ។

លោក​ មាស​ ចន្ទ័ពិសិដ្ឋ​ បាននិយាយថា សព្វថ្ងៃនេះ មានអ្នកស៊ីមួយចំនួន បានប្រើប្រាស់ឈ្មោះរបស់លោកទៅរកស៊ី និងកាងមុខរបរខុសច្បាប់​។ លោកទទួលបានព័ត៌មាននេះ​ តែលោកនៅមិនទាន់ច្បាស់ថា មានអ្នកណាខ្លះដែលគេងចំណេញពីការប្រើឈ្មោះរបស់លោកនោះទេ​ តែទោះជាយ៉ាងណា លោកនឹងរកឲ្យឃើញហើយនឹងហៅមកព្រមាន ឬក៏អាចដាក់ការចោទប្រកាន់ទៅតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ នៅខេត្តបន្ទាយមានជ័យ មានបទល្មើសរត់ពន្ធកើតមានពេញបន្ទុក​ ច្រករបៀងក៏មានច្រើន​។ ម៉ូតូគេចពន្ធ​ និងរថយន្តចង្កូតស្តាំបន្តហូរចូលដូចហែរកឋិន​ ពីតាមបណ្តាច្រករបៀងដែលគ្រប់គ្រងដោយទាហានព្រំដែន និងនគរបាលការពារព្រំដែន។ ការហូរចូលយ៉ាងគំហុកនូវម៉ូតូ និងរថយន្តចង្កូតស្តាំទាំងនេះ ក៏អាចជាមានការឃុបឃិតជាប្រព័ន្ធពីមន្ត្រីជំនាញផងដែរ ព្រោះអ្នករកស៊ីមួយចំនួនធំ ប្រភពបញ្ជាក់ថា ក៏ជាសមត្ថកិច្ចដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post