អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ប៉ូលិ​សខណ្ឌឫស្សីកែវ បានឲ្យដឹងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ថា ចោរម្នាក់ ដែលត្រូវចាប់ខ្លួនតាមដីកាបង្គាប់ឲ្យ​ចាប់របស់លោកស្រី ថ្លាង ផាណែត ចៅក្រមសាលាដំបូង ឈ្មោះ ហាក់ ចាន់នី ត្រូវបានលោកស្រីចៅក្រមដោះលែងវិញស្ងាត់ៗហើយ កាលពីថ្ងៃទី៥កញ្ញា ម្សិលមិញ។

ប៉ូលិស បានឲ្យដឹងថា ជនជាប់ចោទជាចោរលួចរថយន្ត ឈ្មោះ ហាក់ ចាន់នី ភេទប្រុស  អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរចោរ (តែប្រភពមិនច្បាស់ការថា លោកចោរ ជាយោធាផ្កាយ៣ផង) មានទីលំនៅផ្ទះលេខ៩៥អ ភូមិបឹងសាឡាង  សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប៉ូលិសបន្តថា ដើមចមដែលនាំឲ្យលោកចោរ ត្រូវប៉ូលិសវៃខ្នោះ ព្រោះតែកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ លោកស្រីចៅក្រម ថ្លាង ផាណែត បានប្រកាសសាលក្រមផ្តន្ទាទោស ដាក់គុក លោក ហាក់ ចាន់នី កំណត់២ឆ្នាំ និងចេញដីកាចាប់ និងឃុំខ្លួនពាក់ព័ន្ធបទល្មើសឆបោក។

មន្ត្រីតុលាការបង្ហើបថា អំពើឆបោករបស់លោកចោរ ហាក់ ចាន់នី គឺលួចឡានជនរងគ្រោះយកលក់យកលុយចាយលេង។

មន្រ្តីគនរបាល ខណ្ឌឫស្សីកែវ បានឃាត់ខ្លួនលោកចោរ ឈ្មោះ ហាក់ ចាន់នី កាលពីរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្លូវបេតុង ក្រុមទី៩ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ តាមដីកាបង្គាប់ឲ្យចាប់ និងឃុំខ្លួនលេខ ៣២៨  ដ.ច.ន ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ របស់លោកស្រី ថ្លាង ផាណែត ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ ពីបទឆបោក (លួចរថយន្តគេយកទៅលក់) ប្រព្រឹត្តកាលពីកំឡុងឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor