header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

(ស្វាយរៀង)៖ ជនសង្សយ័ចំនួន០៨នាក់ ស្រី០១នាក់ រួមជាមួយវត្ថុតាងថ្នាំញៀនប្រភេទ មេតំហ្វេតាមីនចំនួន៧៦កញ្ចប់ (ធំ០៣កញ្ចប់) និងឧបរណ៍សំភារះមួុយចំនួនទៀតត្រូវបានកម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបញ្ជូនទៅកាន់អយ្យការ អមសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់។

សូមបញ្ជាក់ថា ប្រតិបត្តិការនេះគឺស្ថិតក្រោមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ កឹង  ឃន ស្នងការនគរបាលខេត្តនិងដោយមានកាសម្របសម្រូលពីលោកគង់ ចន្ទ័ខេមរិទ្ធិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កាលពីថ្ងៃទី២៦.កញ្ញា.២០១៨ វេលាម៉ោង១៩.១០នាទី នៅត្រង់ចំណុចការដ្ឋានសំណង់ក្នុងកាសុីណូក្រោន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

កម្លាំងការិយាលយ័ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងការិយាលយ័សន្តិសុខផ្ទៃក្នុងខេត្ត កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់បាវិត និងកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មប្រចាំតំបន់កាសុីណូក្រុងបាវិតបានបើកប្រត្តិបត្តិការស្រាវជ្រាវបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយបានឃាត់ខ្លួនជនសង្សយ័ចំនួន០៨នាក់ ខាងលើនេះរួមជាមួយវត្ថុតាងថ្នាំញៀនចំនួន៧៦កញ្ចប់ និងឧបករណ៍សំភារះមួយចំនូនទៀតផងដែរ ៕ដោយ៖ភក្ដី

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post