Sponsor
រិទ្ធី

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បាន ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឥស្សរជន៣រូប ជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៃក្រសួង៣ផ្សេងគ្នា។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨។ ឥស្សរជនទាំង៣រូបនោះរួមមាន៖

១៖ ឯកឧត្តម ជុំ កុសល ជារដ្ឋលេខាធិការ ក្រសួងព័ត៌មាន

២៖ ឯកឧត្តម ផាត បូណេ ជាអនុរដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល

៣៖ ឯកឧត្តម ហ៊ុន​ ប៊ុនថាន ជាអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

មុននឹងទទួលតំណែងជារដ្ឋលេខាធិការ ក្រសួងព័ត៌មាន ឯកឧត្តម ជុំ កុសល អតីតគ្រូបង្រៀនរូបនេះ ត្រូវបានសម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងទីប្រឹក្សាផ្ទាល់ម្នាក់ក្នុងចំណោម ៤៦រូប ដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងរាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ក្នុងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor