Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុ៖ ព័ត៌មានដ៏កក្រើកនាពេលចុងក្រោយនេះ ទាក់ទងនឹងការចាក់ដីលុបឆ្នេរដើម្បីយកធ្វើជាកម្មសិទ្ធិ ត្រូវបាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះពិនិត្យសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រ ដែលជាក្រុមហ៊ុនរបស់ លោកស្រី ជឹង សុភាព ហៅយាយភូ នៅចំណុចឆ្នេរព្រែកត្រែង ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីឲ្យកាយដីនោះចេញវិញភ្លាមៗ និងធ្វើយ៉ាងណាឱ្យឆ្នេរធម្ម​ជាតិនេះ ឱ្យនៅដូចដើម នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ក្រោយពីមានការប្រតិកម្មខ្លាំងៗពីពលរដ្ឋ ក៏ដូចជាមន្ត្រីជាន់ខ្ពស់ និង ឯកឧត្តម សុខសុវណ្ណវឌ្ឍនាសាប៊ុង

ជាមួយនឹងការអនុវត្តនេះ  ឯកឧត្តម សុខសុវណ្ណវឌ្ឍនាសាប៊ុង សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ បានចុះទៅផ្ទាល់ផងដែរ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ គឺលោក និងសមាជិក គណបក្សខ្មែរក្រោក បានរកឃើញនូវបញ្ហាថ្មីដោយឡែក​មួយទៀតទាក់ទងនឹងការចាក់លុបឆ្នេរនេះដែរនៅ នៅពយកំពេញ ស្ថិតក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ហើយបើតាមការឲ្យដឹង ការដ្ឋានចាក់ដីចូលសមុទ្រនេះ ជារបស់ លោកឧកញ៉ា ទ្រី ភាព ដោយមានទាំងការហាមឃាត់មិនឲ្យមានការចូលមកផងដែរ

លោកបានបន្តថា ប្រតិភូ សមាជិក ឧត្តមក្រុមប្រឹក្សា ពិគ្រោះយោបល់ មកពីគណបក្សខ្មែរក្រោក នឹងឃ្លាំមើល សិក្សា និងស្រាវជ្រាវបន្ថែមទៅលើករណីដ៍រសើបមួយនេះ ហើយបើមានច្បាប់អនុញ្ញាត តើត្រូវនឹងច្បាប់ស្ដីពីការអភិវឌ្ឍន៍ឆ្នេរនៃព្រះរាជាណាចក្រកម្ពុជាដែរ ឬទេ?

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor