header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កូរ៉េខាងជើងៈ ខុសពីរាល់ឆ្នាំ កូរ៉េខាងជើង បានធ្វើឲ្យពិភពលោកផ្ញាក់ផ្អើល និងជឿជាក់លើខ្លួន ពីគោលបំណងពិតប្រាកដ នៅក្នុងការបោះបង់អាវុធបរមាណូ និងកំាជ្រួចមីស៊ីលឆ្លងទ្វីប បំពាក់ក្បាលគ្រាប់បរមាណូ។ នៅក្នុងពិធីដ៏សំខាន់នេះ មិនមានមីស៊ីលឆ្លងទ្វីប ដូចរាល់ឆ្នាំឡើយ។ ទាំងនោះបានបង្ហាញយ៉ាងច្បាប់ថា កូរ៉េខាងជើងពិតជាចងបានសន្តិភាព បញ្ចប់សង្គ្រាម យ៉ាងពិតប្រាកដ។

នៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រាខួប៧០ឆ្នាំ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតកូរ៉េខាងជើង ពិភពលោកទាំងមូល បានតាមដានយ៉ាងយកចិត្តទុកដាក់ពិសេសគឺអាមេរិក ដើម្បីបញ្ជាក់ឲ្យបានច្បាស់ ពីកម្រិតនៃការសន្យារបស់ទីក្រុងព្យុងយ៉ាង ក្នុងការរំសាយអាវុធបរមាណូ។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅគោរពវិញ្ញាណក្ខន្ធ អតីតមេដឹកនាំ គីម អ៊ីលស៊ុង និងឪពុក គីម ជុងអ៊ីល មុនពេលពិធីចាប់ផ្តើម។ រថក្រោះរាប់រយគ្រឿង  បន្តកន្ទុយគ្នា នៅក្នុងពិធីដង្ហែក្បួននោះ។

ថ្ងៃទី៩ ខែកញ្ញា ជាគម្រប់ខួប៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតកូរ៉េខាងជើង នៅឆ្នាំ ១៩៤៨ គឺក្រោយ៣ឆ្នាំ ដែលទីក្រុងម៉ូស្កូ និងវ៉ាស៊ីនតោន កាត់ផ្តាច់កូរ៉េខាងជើង ទៅជាពីរ ក្រោយសង្គ្រាមលោកលើកទីពីរ។

នៅក្នុងពិធីដង្ហែក្បួនយោធា គឺមានទ្រងទ្រាយធំជាង ថ្ងៃបង្កើតកងទ័ពកូរ៉េខាងជើង ប៉ុន្តែមិនមានអាវុធឆ្លងទ្វីបនោះឡើយ ដោយមានតែមីស៊ីលការពារតែប៉ុណ្ណោះ ។

នៅក្នុងពិធីនោះដែរ ចិនបានបញ្ជូនប្រធានរដ្ឋសភាទៅចូលរួម ដើម្បីបង្ហាញពីចំណងមិត្តភាព ។ នេះជាមន្ត្រីជាន់ខ្ពស់ ទីមួយរបស់ចិនទៅកាន់កូរ៉េខាងជើង ចាប់តាំងពីឆ្នាំ ២០១២៕

ខាងក្រោមនេះជារូបភាពនៃការដង្ហែក្បួនព្យុហយាត្រា ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post