header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោកសុខ ឥសាន បានអះអាង ការដោះលែងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ គ្មានគំនាបពីបរទេសណាមួយនោះទេ។

ការអះអាងនេះបន្ទាប់ពីតុលាកាក្រុងភ្នំពេញបានចេញដីការដោះលែងលោក កឹម សុខា ឲ្យមានសេរីភាពបណ្តោះអាសន្នកាលយប់ម៉ោងប្រមាណ៣ភ្លឺ ថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០១៨នេះ។

លោក សុខ ឥសាន បានបញ្ជាក់ថា ឲ្យដឹងតាមប្រព័ន្ធតេឡក្រាម នៅថ្ងៃទី១០កញ្ញា យ៉ាងដូច្នេះថានៅយប់ថ្ងៃទី១០ខែកញ្ញាឆ្នាំ ២០១៨នេះចៅក្រមស៊ើបសួរនៃតុលាការរាជធានីភ្នំពេញ បានចេញដីការដោះលែងជាបណ្តោះអាសន្ន ជនជាប់ចោទ កឹម សុខា។

លោកបានគូសបញ្ជាក់ថា«ករណីជនត្រូវចោទ កឹម សុខា បាននិងកំពុងស្ថិតនៅក្នុងដំណើរការនីតិវិធីរបស់តុលាការ។ ដូច្នេះ ការដោះលែង ឬ មិនដោះលែងជនត្រូវចោទ គឺជាឆន្ទានុសិទ្ធិរបស់តុលាការទាំងស្រុង មិនមានការលូកដៃពីមជ្ឈដ្ឋានខាងក្រៅណាមួយឡើយ»។

ទោះបីជាតុលាការដោះលែងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ឲ្យមានសេរីភាពបណ្តោះអាសន្នយ៉ាងណាក្តី លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានអះអាងថាមិនទាន់គ្រប់គ្រាន់នោះទេ។

ប៉ុន្តែលោកសម រង្ស៊ី អតីតប្រធាន គណបក្សសង្គ្រោះជាតិក៏ បានអបអរសាទចំពោះ លោក កឹម សុខា ដែលត្រូវបានតុលាការដោះលេងឲ្យមាន សេរីភាពបណ្តោះ អាសន្នវិញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post